ទ្រាំលែងបាន លោកជំទាវ ហ៊ុន សុីណាត ប្រើសម្តីធ្ងន់ៗ ទៅកាន់...ដែលធ្វើឲ្យរាស្ត្រក្តៅក្រហាយ (មានវិដេអូ)
ស៊ីហៀង
- 500

ហ្វេសប៊ុក​ ៖ នៅព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២១ នេះ លោក អគ្គស្នងការនគរបាលជាតិ លោក នេត សវឿន នឹងធ្វើការប្រជុំណែនាំជាថ្មីចំការអនុវត្តច្បាប់ទៅលើអ្នកដែលបើកម៉ូតូធំ ដែលបានកែច្នៃបំពង់ស៊ីម៉ាំង បង្កសំឡេងឮរំខានទៅដល់អ្នកដទៃ ព្រោះថាមានមន្រ្តីសមត្ថកិច្ចមួយចំនួនបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ដោយសារតែការអនុវត្តច្បាប់ហាក់ដូចជាផ្ទុយពីលក្ខខណ្ឌដើម ។ 

យ៉ាងណាមិញពាក់ព័ន្ធជាមួយការណែនាំជាថ្មីក្នុងការអនុវត្តច្បាប់ទៅលើអ្នកដែលបើកម៉ូតូធំនេះ នេះត្រូវបានលោកជំទាវ ហ៊ុន សុីណាត បានបញ្ចេញមតិផ្ទាល់ខ្លួនរបស់លោកជំទាវបែបនេះថា ៖ « មិនមែនលើកទី១ទេ ដែលការងារធ្វើមិនច្បាស់លាស់ធ្វើឲ្យតែរាស្ត្រក្ដៅ ក្រហា យ។ម្យ៉ាងទៀតអាសំឡេងឮហ្នឹងវាមិនងា.ប់ដូច គ្រឿ.ង ញៀ.ន ទេនាំគ្នាចាប់ អា គ្រឿ ង ញៀ នទៅពេលនេះពេញវាលស្រែកូនខ្មែរបន្តិចទៀតងាប់អស់ហើយអស់លោកអើយ »។

ជាក់ស្តែងក្រោយឃើញលោកជំទាវបង្ហោះបែបនេះហើយភ្លាមនោះឃើញថាមានប្រជាពលរដ្ឋជាច្រើនបាននាំគ្នាចូលសម្តែងមតិគាំទ្រចំពោះការលើកឡើងរបស់លោកជំទាវ ពាក់ព័ន្ធជាមួយនិងបញ្ហានៅក្នុងសង្គមមួយនេះ ៕ សូមទស្សនាវិដេអូខាងក្រោម៖