អាណិតណាស់ លោកយាយកំសត់ ត្រូវងើបតាំងពី៤ភ្លឺ ជាមួយកង់ចាស់ តម្រង់ទៅរើសអេតចាយ រាល់ព្រឹក បើមិនអញ្ចឹងទេ នឹងដាច់ពោះជាមិនខានឡើយ...
-

កើតមកលើផែនដីតែមួយ តែហេតុអ្វីបានជាវាសនាខុសគ្នាខ្លាំងបែបនេះ? ជីវិតជួបតែការលំបាក គ្មានពេលស្រាកស្រាន្ត អស់ពីរឿងមួយចូលរឿងមួយ។ គ្មានអ្វីលំបាកជាងជីវិតរបស់មនុស្សទៀតទេ ចាស់ហើយនៅតែប្រឹងប្រែងធ្វើការឥតស្រាកស្រាន្តទៀត ក៏ព្រោះតែត្រូវចិញ្ចឹមជីវិតរបស់ខ្លួន បន្តជីវិតទៅមុខទៀត។

ជាក់ស្តែងបើយោងតាមការបង្ហោះសាររបស់ម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Chav Mearnup Keo Nimith បានបង្ហោះសារថា "សូម​ជួយ​ចែក​រំលែក​រូបភាព​នេះ​បន្ត​ទៀត​ផង​ ដេីម្បី​ឲ្យ​សប្បុរសជន​ដែល​មាន​ធនធាន​ អាច​ជួយ​ផ្ដល់​ថវិកា​រ​ខ្លះៗ​ សម្រាប់​ជួយ​លោក​យាយ​

លោក​យាយ​សព្វ​ថ្ងៃ​មិន​មាន​កូន​ចៅ​នោះ​ទេ​ រាល់​ព្រឹក​ម៉ោង​4ទាភ្លឺ​លោក​យាយ​តែង​តែ​បណ្ដេីរ​កង់​ ចេញ​មក​រេីស​សំបក​កុំប៉ុង​ឬសំបកឡាំង​ យក​មក​លក់​ដេីម្បី​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​។

ទំរាំ​តែ​រេីស​បាន​សំបក​កុំប៉ុង​ឬសំបកឡាំង​ យក​ទៅ​លក់​បាន​2-3ពាន់​រៀល​ លោក​យាយ​ត្រូវ​ចំណាយ​ពេល​មួយ​ព្រឹក​ធំ​ ក្នុង​ការ​ដើរ​រើស​ទាំង​រាង​កាយ​ស្គមស្គាំង​ហេវហត់​អស់​កម្លាំង​។

ឃេីញ​គាត់​ហើយ​អាណិត​ណាស់​ ម្ដាយ​គេ​ម្ដាយ​យេីង​ ដូច្នេះ​សូមបងប្អូនជួយ​គាត់​ផង​ចុះ​ តិចតួច​ក្ដី​សូមជួយគាត់​ ដេីម្បី​អោយ​គាត់​មាន​អាហារ​ហូប​ចុក​គ្រប់​គ្រាន់​ បងៗ​អាច​ចូលរួម​បរិច្ចាគ​សម្រាប់​ជួយ​គាត់​តាម​រយៈ​លេខ​ខ្ញុំ​:093633500

ABA:000517255:keo nimith សូម​អរគុណ​។