កាលពីថ្ងៃម្សិលមិញនេះ មានប្អូនស្រីម្នាក់ គាត់បានចែករំលែកបទពិសោធន៍ដែលខ្លួនគាត់បានជួបផ្ទាល់ ហើយក៏គាត់បានដឹងពីគ្រូពេទ្យ ក្រោយពេលដែលគាត់មានអាការៈថ.ប់ដង្ហើម ពិសេសគឺពេលត្រជាក់តែម្តង។ បទពិសោធន៍មួយនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់លោក ឪពុក ដែលកំពុងតែមើលថែកូន និងស្រលាញ់កូន គួរតែបញ្ឈប់ជាបន្ទាន់ ដើម្បីការពារអាយុជីវិកូនៗ ក៏ដូចជាខ្លួនឯងផ្ទាល់។

ជាក់ស្តែងម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Ra Sa បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ក្រោយពីខ្លួនសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ម្ចាស់គណនីហ្វេសប៊ុក Ra Sa បានរៀបរាប់ថា "ថ្ងៃនេះខ្ញុំមានរឿងមួយដែលចង់ប្រាប់ទៅដល់បងៗដែរជាលេាកប៉ារបស់ប្អូនប្អូន។

ខ្ញុំចង់ប្រាប់ទៅដល់លេាកប៉ាមួយចំនួនបេីលេាកប៉ាស្រលាញ់កូន។ កូនសុំកំជក់បារីពេលនេះនាងខ្ញុំផ្ទាល់បានមានជំងឺសួតយ៉ាងខ្លាំង។ថ្ងៃមួយខ្ញុំបានឈឺខ្លាំងហេីយទៅមន្ទីរពេទ្យហេីយលេាកគ្រូពេទ្យគាត់សួរខ្ញុំថានៅក្នុងគ្រួសារប្អូនមានអ្នកណាជក់បា.រីទេពេលនោះខ្ញុំប្រាប់លេាកគ្រូពេទ្យថានៅក្នុងគ្រួសារខ្ញុំមានលេាកប៉ា ខ្ញុំតែម្នាក់ទេដែលគាត់ជក់បារីហេីយគាត់ប្រាប់ខ្ញុំថាប្អូនមានជំងឺសួតនេះតាំពីតូចមកហេីយប៉ុនែ្តប៉ា ខ្ញុំគាត់មិនដឹងទេរាល់ថ្ងែនេះតែពេលម្សិលមិញនេះខ្ញុំខលទៅប៉ាខ្ញុំប្រាប់ថាប៉ាកូនឈឺនៅពេទ្យហេីយ គាត់សួរខ្ញុំកូនឈឺអី ខ្ញុំប្រាប់គាត់ថាកូនមានជំងឺសួតធ្ង.ន់ធ្ងរណាស់ ហេីយគាត់សួរ ថាមកពីរអីបានមានជំងឺនឹង ខ្ញុំប្រាប់គាត់តែមួយម៉ាត់ទេ ថាមកពីប៉ាជក់បា.រីច្រេីនពេល។ចប់។ ទោះខ្ញុំមានជំងឺបែបនេះតែខ្ញុំនៅតែស្រលាញ់លេាកប៉ារបស់ខ្លាំង ព្រេាះខ្ញុំដឹងថាលេាកប៉ាស្រលាញ់ខ្លាំងជាគេ ប៉ាប៉ា សុំទោសទុកជាមុនបេីខ្ញុំនិយាយខុសត្រង់ណា"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា "ដូចរឿងខ្ញុំ ប៉ាខ្ញុំក៏ចឹងដែរ ហើយខ្ញុំនិងបងខ្ញុំក៏កើតសួតដែរ មូលហេតុគឺប៉ាជក់បា.រី វាជាងរឿងពិតណាបងៗ អោយតែខែត្រជាក់ធ្វើទុកណាស់ ហត់ ពិបាកដកដង្ហើម ចង់ដាច់ខ្យល់ សុំចិត្តបងៗប្រុសៗបើឈប់បានឈប់ទៅកុំអោយស្តាយក្រោយ"។ ហើយម្ចាស់គណនីហ្វេសប៊ុកខាងលើបានតបវិញថា "ហត់ពិបាកដកដងេី្ហមខ្លាំងណាស់"៕







