ចិត្តព្រះណាស់! លោកស្រី ទ្រី ដាណា និងស្វាមី បានចុះចែកអំណោយដល់ផ្ទះ បងប្អូនប្រជាពលរដ្ឋ ផ្ទាល់ដៃតែម្តង រួមមាន....មានវិដេអូ
-

ជឿជាក់ថា មានបងប្អូនជាច្រើនប្រាកដជាបានស្គាល់ លោកស្រី ម្ចាស់ ពេជ្រ ដ៏ធំនៅខណ្ឌព្រែកព្នៅ និងជាម្ចាស់ប្រេនដ៏ធំ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងសម្បើមពីសំណាក់មហាជន ។ ជាមួយគ្នានោះផងដែរ លោកស្រី ទ្រី ដាណា និងស្វាមី បានស្វះស្វែងខ្លាំងមែនទែន នៅក្នុងការជួយដល់ជនទៅទាល់ក្រ នៅតាមតំបន់ឆ្ងាយៗ ដោយបានបង្ហាញពីសកម្មភាពផ្ទាល់របស់លោកស្រី ជាមួយនឹងបងប្អូនថែមទៀតផង។

ដោយឡែកកាលពីយប់មិញនេះ លោកស្រី ទ្រី ដាណា បានធ្វើដំណើរតាមផ្លូវទៅចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ រហូតដល់ខេត្តស្ទឹងត្រែង និងបន្តដំណើរជាបន្តទៀត ដោយលោកស្រី បានចុះទៅដល់ផ្ទះរបស់បងប្អូនផ្ទាល់ៗតែម្តង។ 

បើយើងងាកមកមើលពីការធ្វើដំណើរតាមផ្លូវវិញ លោកស្រី ទ្រី ដាណា​ បានធ្វើការឡាយបញ្ជាក់បងប្អូន ពេលឡានកំពុងខូច នៅតាមផ្លូវ វាគឺជាឧបសគ្គដ៏ធំមួយសម្រាប់ការធ្វើដំណើរ តែវាក៏ជារឿងមួយដែលយើងមិនអាចចៀសវាងបានដូចគ្នា ។ 

ជាក់ស្តែងនៅក្នុងថ្ងៃនេះ លោកស្រី ទ្រី ដាណា និងស្វាមី បានចុះនាំយកអំណោយចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលនៅតាមខេត្ត នៅតំបន់ ដែលមានជីវលំបាក។ លោកស្រី ទ្រី ដាណា បានឃើញពីទិដ្ឋភាពផ្ទះសំបែងរបស់ពួកគាត់ បានចែកអំណោយដោយផ្ទាល់ មានអង្ករ ត្រីខ និងថវិកា ជាដើម ដើម្បីចែកជូនដល់ពួកគាត់។

យ៉ាងណាមិញ នៅក្នុងគណនីហ្វេសប៊ុករបស់លោកស្រី បានបង្ហោះសារថា "ថ្ងៃទី13,01,2021នាងខ្ញុំនិងស្វាមីបាននាំយកអំណោយមកចែកជូនគ្រួសារខ្វះខាត់នៅខេត្តស្ទឹងត្រែង"។

មានវិដេអូៈ