ខ្លោចចិត្តណាស់! លោកយាយកំសត់ម្នាក់ ដេកអត់បាយ អត់ទឹក ដោយសារខ្លួនពិការ ហើយនៅម្នាក់ឯង ទាំងលំបាកជាទីបំផុត ដោយសារហេវខ្លាំងពេក ខំរំកិលខ្លួនតាមផ្លូវទៅសុំទឹកគេផឹក...មានវិដេអូ
-

ជីវិតរបស់លោកយាយកំសត់ម្នាក់ ឃើញហើយពិតជាគួរឲ្យខ្លោចចិត្តខ្លាំងណាស់ ព្រោះតែមិនមានសាច់ញាតិ មិនមានកូនចៅដូចគេ ខំប្រឹងរំកិលខ្លួន​ តាមផ្លូវ ដើម្បីសូមទឹកគេផឹក។ ជាចៃដន្យ បានជួបលោក ផល្លាតាមផ្លូវ លោកគ្រូ ក៏បានសាកសួរពីជីវិតរបស់លោក ខ្លះដើម្បីជម្រាបជូនដល់បងប្អូនពុកម៉ែ ទាំងអស់គ្នា ឲ្យបានជ្រាបជាព័ត៏មាន ។

លោកគ្រូបានធ្វើការបង្ហោះវិដេអូនេះ កាលពីប៉ុន្មានថ្ងៃមុន ជាការចែកជូនបងប្អូន ប្រិយមិត្តនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកបានឃើញ និងអាណិតដល់លោកយាយ ។ នៅក្នុងវិដេអូរបស់លោកគ្រូ បានប្រាប់ លោកគ្រូកំពុងធ្វើដំណើរទៅកាន់ខេត្តស្ទឹងត្រែង ហើយក៏បានជួបជាមួយលោកយាយកំពុងតែរំកិលគូទ តាមផ្លូវ គួរឲ្យអាណិតខ្លាំងណាស់។

លោកគ្រូផល្លា បានរៀបរាប់ ថា "ជីវិតអើយ....ដេកអត់បាយ អត់ទឹក ដោយសារខ្លួនពិការ ហើយនៅម្នាក់ឯង ទាំងលំបាកជាទីបំផុត ។ ដោយសារហេវខ្លាំងពេក លោកយាយក៏ខំ លូនវាតាមផ្លូវទៅសុំទឹកគេផឹក ថ្ងៃទី១០ ខែមករា ឆ្នាំ២០២១​ ខេត្តក្រចះ"។

បើបងប្អូនចង់ជួយលោកយាយ បងប្អូនអាចឆាត ឬ ទាក់ទង តាមរយៈហ្វេសប៊ុករបស់លោកគ្រូ ផល្លាបាន សូមអរគុណ៕

មានវិដេអូ៖