ចិត្តល្អម៉េះ! លោកគ្រូពេទ្យម្នាក់ ចង់បើកពេទ្យសម្រាលកូនដោយមិនគិតប្រាក់ និងស្ម័គ្រចិត្តធ្វើការងារនេះដោយមិនយកប្រាក់បៀវត្ស ប្រសិនបើមាន...
ស៊ីហៀង
- 500

កាលពីថ្ងៃម្សិលមិញនេះ មានលោកគ្រូពេទ្យម្នាក់ គាត់បានបង្ហាញពីគំនិត និងឆន្ទះរបស់ខ្លួន ចង់បើកមន្ទីរពេទ្យមួយ កន្លែងនៅខេត្តកណ្តាល ក្នុងគោលបំណង ចង់ជួយដោះស្រាយបញ្ហារបស់ស្រ្តីដែលមានផ្ទៃពោះ ដោយមិនគិតថ្លៃឡើយ តែលុះណា មានបងប្អូនសប្បុរសជន ជួយផ្តល់ជាការគាំទ្រ នៃផ្នែកមូលនិធិ នេះឡើង ។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Rasmey Chan បានធ្វើការបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ជាហេតុធ្វើឲ្យមហាជន មានការគាំទ្រយ៉ាងខ្លាំង និងមានការចែករំលែកតៗគ្នាជាច្រើនថែមទៀតផង។ ម្ចាស់គណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា "ខ្ញុំជាគ្រូពេទ្យផ្នែកសម្ភព និងរោគស្រ្តី មានបំណងបើកមន្ទីរពេទ្យសម្រាលកូនដោយមិនគិតប្រាក់ នៅខេត្តកណ្តាល ប្រសិនបើមានសប្បុរសជនផ្តល់ការគាំទ្រផ្នែកមូលនិធិ ខ្ញុំស្ម័គ្រចិត្តធ្វើការងារនេះដោយមិនយកប្រាក់បៀវត្ស"។

ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើនបានចូលមកខមិនកោតសរសើរពីទឹកចិត្តរបស់លោកគ្រូពេទ្យ​ ហើយក៏មានម្ចាស់គណនីហ្វេសប៊ុកមួយ ដែលមានឈ្មោះថា Tola Yuth បានសួរលើកឡើងថា "-សុំសរសើរទឹកចិត្តគ្រូពេទ្យ -ប៉ុន្តែបើធ្វើការងារដោយមិនយកប្រាក់បៀវត្សចឹង តើគ្រូពេទ្យបានលុយឯណាសំរាប់ចឹញ្ចឹមខ្លួន និង គ្រួសារ ឬមានចំណូលផ្សេងពីណឹង?

-មន្ទីរពេទ្យដែលមិនគិតប្រាក់ពីអតិថិជនមួយដំណើរការបាន ទាល់តែ៖ 1-មានអ្នកផ្តល់ជំនួយមហាសាល ហើយគេមុនផ្តល់ជំនួយអោយ ទាល់តែគេទុកចិត្តលើអ្នកដឹកនាំមន្ទីរពេទ្យនោះ។ 2-បុគ្គលិកធ្វើការល្អ ហើយធ្វើការល្អរបានទាល់តែប្រាក់ខែមហាសា យ៉ាងហោចណាស់ចាប់ពី2ពាន់ដុល្លាឡើង (ប៉ុននៅគន្ធបុប្ផានៅមានគ្រូពេទ្រសុំលាឈប់) 3-ផ្សេងៗទៀត.....។

ភ្លាមនោះ លោកគ្រូពេទ្យ បានឆ្លើយតបវិញថា "សំនួរល្អ។ មនុស្សអាចរស់បានដោយសារបច្ច័យតែ4 ប៉ុន្នោះ។ ជំរក សំលៀកបំពាក់ អាហារ និងថ្នាំសង្កូវ។ សូមទានជ្រាប ផ្ទះខ្ញុំមានហើយ សំលៀកបំពាក់ខ្ញុំមានស្លៀកល្មមៗគ្រប់គ្រាន់ហើយ ថ្នាំសង្កូវ ខ្ញុំជាពេទ្យស្រាប់ ពេលឈឺល្មមៗខ្ញុំអាចមើលខ្លួនឯងបាន ចំនែករឿងអាហារវិញខ្ញុំត្រូវការតែ 3 ពេលប៉ុន្នោះក្នុងមួយថ្ងៃ អញ្ចឹងខ្ញុំអាចហូបបាយមន្ទីរពេទ្យបាន។ បញ្ហាត្រង់តើមានសប្បុរសជនព្រមបរិច្ចាកជំនួយរឺអត់?