ភ្នំពេញ៖ ដូចដែលបងប្អូនបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ ភរិយាលោកឧកញ៉ា ឌួង ឆាយ បានប្រកាសលើបណ្តាញសង្គមហ្វេសប៊ុក អំពីបញ្ហា ទំនាក់ទំនង របស់លោកជំទាវ និងលោកឧកញ៉ា ដែលបានចែកផ្លូវគ្នា ។ ដំណឹងមួយនេះ បានធ្វើឲ្យមហាជន ជាច្រើនហាក់មានការពិបាកចិត្ត និងចង់ឲ្យលោកទាំងពីរត្រូវរូវគ្នាវិញ ។


ដោយឡែក កាលពីយប់មិញនេះ លោកឧកញ៉ា ឌួង ឆាយ បានបង្ហាញពីអារម្មណ៍រំភើប ពេលបានកូនៗ ទៅគេងជាមួយ ។ លោក ឧកញ៉ា បានបង្ហោះសារថា "សប្បាយចិត្តណាស់បានកូនៗមកគេងជាមួយ។ រាត្រីសួស្តីណាពូមីងបងប្អូនទាំងអស់គ្នាពីបន្ទប់គេងថ្មីមួយខែចុងក្រោយនេះ គុណ 1,000 សំពៅ ទោសមួយចូលទៅរលាយខ្ទេចខ្ទីគ្មានសល់។



មនុស្សមិនមែនជាទេវតាដែលធ្វើមិនចេះខុស កំហុសខុសឆ្គងតែងតែមានក្នុងនាមជាមនុស្ស មានរូប មានទុក្ខ មានការយល់ច្រលំរមែងតែងតែធ្វើអោយយើងមានការគុំគួនក្តៅក្រហាយ ស្អប់ខ្ពើមគ្នា លាបពណ៍ ចោទប្រកាន់ ថ្កោលទោសគ្នា អត់រឿង ធ្វើអោយមានរឿង រឿងតូចធ្វើអោយរឿងធំ សំខាន់បំផុតចង់រស់នៅអោយមានសេចក្តីសុខ សុភមង្គល សិរិសួស្តី ត្រូវជៀសវាងការយល់ច្រលំ គឺត្រូវមាន 4 ប្រការនៅក្នុងចិត្តអារម្មណ៍
1. យោគយល់
2. អនុគ្រោះ
3. អាធ្យាស្រ័យ
4. សួរនាំស្តាប់ហេតុផល
ឌួង ឆាយ














