លោកតាន់ គឹមសួរ ដាក់មួយឃ្លា ក្រោយឃើញលោកឪ ភ្ជាប់ពាក្យជាមួយអនាគតភរិយា ដ៏ក្មេងល្ហក់ ថា...
-

ជឿជាក់ថា មានបងប្អូនជាច្រើនប្រាកដជាបានស្គាល់ ព្រះអង្គ​ ប៊ុន សាលួត អតីតព្រះសង្ឃ ដែលគេតែងហៅថា "លោកឪ" ជាប្រធានព្រៃសង្ឃសហគមន៍រុក្ខាវ័ន និងជាអតីតព្រះមេគណខេត្តឧត្តរមានជ័យ ដែលជាសកម្មជនល្បី ខាងការធ្វើសកម្មភាពការពារព្រៃឈើ។

ក្រោយលោកគ្រូ សឹកបានមួយខែជាង ស្រាប់តែលឺដំណឹងថាលោកគ្រូ​បានយកប្រពន្ធក្មេងដ៏ស្រស់ស្អាតភ្លែត តែម្តង ដោយភ្ជាប់ពាក្យផ្អើលអ្នកលេងហ្វេសប៊ុក និងអ្នកស្រុក កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ នៅផ្សារសំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

ជាមួយគ្នានោះផងដែរ បើងាកមកមើលគណនីហ្វេសប៊ុករបស់លោកតាន់ គឹមសួរ ក៏បានចូលរួមបញ្ចេញមតិលើបណ្តាញសង្គមរបស់ខ្លួនថា" អ្នកក្លាហានគេចមិនផុតពីដំណាក់កាលស្រីស្អាត ពិតជាមិនខុសមែន លោកគ្រូបានលះបង់និងហត់នឿយអស់ពាក់កណ្តាលជីវិតហើយ ពេលខ្លះស្ទើតែបាត់បង់អាយុជីវិតទៅទៀត ព្រោះតែការពារព្រៃឈើនិងសត្វព្រៃយើង នេះជាវេលាដ៏សមស្របមួយដែលលោកគ្រូត្រូវគិតពីខ្លួនឯងម្តងហើយ សូមជូនពរលោកគ្រូប៊ុន សាលួតជួបប្រទះតែសេចក្តីសុខនិងសុភមង្គលជារៀងរហូត"។