ពិតជាស្អាតនិងប្លែកខ្លាំងណាស់! ព្រះនាងតូច នរោត្តម ជេនណា បង្ហាញអារម្មណ៍ប្លែក និងរំភើបអស្ចារ្យ ពេលដែលបានគ្រងឈុតមួយនេះ ពិសេសគឺ​ ក្រណាត់ប៉ាក់បានត្រូវជាងចំណានច្នៃអោយចេញជា...
ស៊ីហៀង
-

ភ្នំពេញ៖ មហាជនទូទាំងប្រទេស ប្រាកដជាបានស្គាល់ ពីវត្តមានរបស់ព្រះនាងតូច នរោត្តម ជេនណា ដែលមានទាំងរូបសម្បត្តិ និងចំណេះដឹង គ្រប់យ៉ាង មិនតែប៉ុណ្ណោះ ព្រះនាងក៏មានសំលេងដ៏ពីរោះ រណ្តំចិត្ត ជាហេតុធ្វើឲ្យមហាជន លង់និងចូលចិត្តទស្សនា រាល់បទចម្រៀងរបស់ព្រះម្ចាស់ផងដែរ។

រាល់បទចម្រៀងដែលធ្វើការបកស្រាយដោយព្រះនាង សុទ្ធតែពីរោះ និងស្រទន់ ពិសេស គឺកាយវិការដ៏ក្រមិចក្រមើមរបស់ព្រះនាងម្ចាស់ បានឆក់យកដួងចិត្តមហាជនគ្រប់ៗគ្នាហើយនៅពេលនេះ។ ព្រះនាងតូច នរោត្តម ជេនណា មានទាំងសមត្ថភាព មានទាំងចំណេះដឹង មានទឹកដមសំលេង ល្អគ្រប់យ៉ាង។

ជាក់ស្តែងកាលពីពេលថ្មីៗនេះ ព្រះតូចជេនណា បានបង្ហោះរូបភាពជាច្រើនសន្លឹកអមជាមួយសារថា "ប្លែក និងពិសេសណាស់ ម៉ូតសម្លៀកបំពាក់ច្នៃថ្មីឈ្មោះថា មាតុភូមិកម្ពុជាដ៏អស្ចារ្យនៃយើង!

ខ្ញុំមានអារម្មណ៍ប្លែក និងរំភើបអស្ចារ្យ ពេលដែលបានគ្រងឈុតមួយនេះ។ បងប្អូនទាំងអស់មានអារម្មណ៍ដូចខ្ញុំដែររឺទេ? អ្វីដែលគួរអោយចាប់អារម្មណ៍សម្រាប់ខ្ញុំ គឺ ក្រណាត់ប៉ាក់បានត្រូវជាងចំណានច្នៃអោយចេញជារាងផែនទីនៃប្រទេសកម្ពុជា និងខណ្ឌព្រំប្រទល់ខេត្តទាំង២៥របស់កម្ពុជាយើងថែមទៀត។

ខ្ញុំសូមអរគុណ និងសរសើរអស់ពីចិត្តចំពោះការច្នៃប្រឌិតដ៏ប្លែកភ្នែក ប្លែកអារម្មណ៍មួយនេះ។ ខ្ញុំសូមលើកទឹកចិត្តបងៗដោយការគាំទ្រពេញទំហឹងចំពោះការច្នៃម៉ូតសម្លៀកបំពាក់បូរាណខ្មែរក្នុងការច្នៃប្រឌិតខ្ពស់ ប្លែកភ្នែក តែរក្សាអត្តសញ្ញាណនៃព្រលឹងជាតិយើង ដោយមិនចម្លងពីបរទេស"៕