សោកស្តាយផង ! គ្រូបង្វឹក​លោត​ឆត្រយោង​មួយ​រូប បានបាត់បង់​ជីវិត​ភ្លាមៗពេលកំពុងលោត​ឆត្រ ដោយសារតែ...
-

កំពង់ស្ពឺ ៖ លោកគ្រូ លឹ​ម សាយ គឺជា​គ្រូបង្វឹក​លោត​ឆត្រយោង​មួយ​រូប ដែល​បាន​លោក​បាន​ស្លា.ប់​បាត់បង់​ជីវិត​នៅ​ក្នុង​បេសកកម្ម​លោត​ឆត្រ​បញ្ជា ( Free Fall ) ក្នុង​ការ​បិទ​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​កុម្ម៉ង់ដូ ជំនាន់​ទី​១០ វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង​ជំនាន់​ទី​២៩ និង បើក​វគ្គ​ហ្វឹកហ្វឺន​ជំនាញ​ឆត្រយោង ជំនាន់​ទី​៣០ នៅ​សាលា​ហ្វឹកហ្វឺន​ទ័ព​ពិសេស តេ​ជោ​សែន​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​នៅ​ថ្ងៃ​ទី​១៤ ខែមករា ឆ្នាំ​២០២១ ។ 

ជាក់ស្តែងបើយោងទៅតាមការបង្ហោះរបស់គណនីហ្វេសប៊ុកលោក ទិត្យ​ វិច្ចិកា បានធ្វើការបង្ហោះរៀបរាប់បែបនេះថា ៖ « ២០ឆ្នាំជាងនេះបងខំប្រឹងដើម្បីបំរើប្រទេសជាតិក្នុងការចូលរួមបង្កើនធនធានមនុស្សអោយមានជំនាញ PARA KOMANDO បានច្រើនរួចហើយ ពេលនេះបងប្អូនយើងដែលជាគ្រូបង្វឹកទាំងអស់គ្នាពិតជាសោកស្តាយខ្លាំងណាស់ដែលបងទៅទាំងនៅស្រស់ណឹងភ្នែក...ពេលនេះខ្ញុំសូមគោរពនឹងសូមចូលរួមចែករំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះបងប្រុស សូមបងប្រុសទៅ​កាន់​សុគតិភព​ផង​ចុះ បុព្វហេតុដេីម្បីជាតិមាតុភូមិ» ។

សូមជម្រាបផងដែរថាមូលហេតុដែលធ្វើឲ្យលោកគ្រូ លឹ​ម សាយ ទទួលមរណភាពគឺដោយសារតែ​លោកគ្រូលោត​ខុស​បច្ចេកទេស​ទើបបណ្ដាល​ឲ្យ​ ធ្លា.ក់ ​បា. ត់ប.ង់​ជីវិតភ្លាមៗតែម្តង៕