ក្តុកក្តួលណាស់! កូនប្រុសបង្កើត លោកគ្រូ លឹម សាយ បង្ហោះសារទាំងរំជួលចិត្ត ក្រោយដឹងថាឪពុកបានទទួលមរណ ភាព ពេលលោតឆត្រយោង អមជាមួយសារយ៉ាងចាក់ដោតថា...
-

ដូចដែលបងប្អូនជាច្រើនបានជ្រាបហើយថា នៅថ្ងៃនេះ លោកគ្រូ លឹម សាយ ដែលជាគ្រូបង្វឹកលោតឆត្រយោងមួយរូប បានទទួលមរណ ភាពហើយ នៅក្នុងបេសកកម្មលោកតឆត្របញ្ជា (Free Fall) ក្នុងការបិទវគ្គហ្វឹកហ្វឺន ជំនាញកុម្ម៉ង់ដូ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនជំនាញឆត្រយោងជំនាន់ទី២៩ និងបើវគ្គហ្វឹកហ្វឺន ជំនាញឆត្រយោង ជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេស តេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។

ជាក់ស្តែងក្រោយពីទទួលដំណឹង​ ថាលោកគ្រូ លឹ​ម សាយ បានទទួលមរណ ភាព​នោះ ស្រាប់តែកូនប្រុសរបស់លោក បានបង្ហោះសារថា "សូមលោកបានទៅកាន់សុខគតិភព ប៉ាទៅលឿនពេកហើយ..គ្មានបានលាកូនសូម្បីមួយម៉ាត់ ប៉ាជាងវីរៈបុរសរបស់កូនជានិច្ច ប៉ាស្លាប់មានកេត្តិយសក្នុងកាតព្វកិច្ចបម្រើជាតិ..សូមជាតិក្រោយកើតជាកូនប៉ាទៀត.."។

លោកបានបន្តទៀតថា​​ "ខ្ញុំលែងមានប៉ាហៅទៀតហើយ..."។ ហើយក៏បានបង្ហោះសារបន្ថែមទៀតថា "៧ឆ្នាំហើយដែលឃ្លាតពីផ្ទះមកស្រុកគេ៧ឆ្នាំហើយដែលមិនបានជួបមុខគាត់ បាត់បង់អ៊ុំស្រីជាទីស្រលាញ់ម្នាក់ហើយ ឥឡូវបាត់បង់ប៉ាម្នាក់ទៀត ...ពីថ្ងៃនេះទៅខ្ញុំលែងមានប៉ាហៅនឹងគេទៀតហើយ សូមប៉ាទៅកាន់សុខតិភព ជាតិក្រោយសូមធ្វើជាកូនប៉ាទៀត.."។

ទន្ទឹមនឹងនេះក៏មានបងប្អូនជាច្រើនបានផ្ញើរសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ចំពោះក្រុមគ្រួសារ នៃស.ពដែលបានបាត់បង់មនុស្សជាទីស្រលាញ់ទៅ គ្មានថ្ងៃត្រឡប់វិញ៕