ចុម ទាយឆុតមែន! បងប្អូននៅចាំពាក្យសំដីគ្រូទាយបានទាយអ្នកនាង Love Riya​ ដោយអះអាងថា អ្នកនាង Love Riya និងប្រូសូនី មិនបែកគ្នាទេ ពេលនេះចេញលទ្ធផលហើយគឺ...
ស៊ីហៀង
-

បើនិយាយពីទំនាក់ទំនងស្នេហារបស់អ្នកមេម៉ាយសាច់សខ្ចី អ្នកនាង  Love Riya និងប្រូសូនី ប្រាកជាមានបងប្អូនខ្លះគាត់នៅចាំបាន ខណៈមានគ្រូទាយម្នាក់ បានចេញមកអះអាងថា អ្នកនាង  Love Riya និងប្រូសូនី នឹងមិនបែកគ្នាជាដាច់ខាត ប៉ុន្តែអ្នកនាង  Love Riya គ្រាន់តែមិនទាន់ច្បាស់នៅក្នុងចិត្តឡើយ ដោយសារតែពេលនេះ អ្នកទាំងពីរនាក់ កំពុងតែមានបញ្ហាជាមួយគ្នានៅឡើយ។

ស្រាប់តែប៉ុន្មានបានកន្លងផុតទៅ ក៏បានឃើញនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អ្នកនាង  Love Riya បានបង្ហោះរូបភាពមួយសន្លឹក ខណៈពេលជូនអូនទែន ទែន ទៅមន្ទីរ ក៏មានវត្តមានរបស់លោក សូនី នៅជាមួយអ្នកនាង ដែរ ។ ក្រោយពីបានបង្ហោះរូបភាពមួយសន្លឹកនេះហើយ ក៏នៅតែមិនទាន់ច្បាស់ការនោះទេ ព្រោះថាសាមីខ្លួនមិនទាន់បានបញ្ជាក់ឡើយអំពីទំនាក់ទំនងរបស់ពួកគេទាំងពីរនាក់ ។ តែយ៉ាងណាមិញ នេះក៏ជាដំណឹងល្អមួយដែរ ដោយពួកគាត់បានត្រូវរូវគ្នាវិញ។

ភ្ជាប់ជាមួយចំងល់របស់បងប្អូនគ្រប់គ្នា នៅព្រឹកនេះ អ្នកនាង  Love Riya ក៏បានបង្ហោះរូបភាពប៉ុន្មានសន្លឹក ដោយមានវត្តមានរបស់ប្រូ សូនី កំពុងតែធ្វើដំណើរជាមួយអ្នកនាង  Love Riya ដោយអ្នកនាងបានបង្ហោះអមជាមួយរូបភាព ព្រមទាំងមានស្ទីកគ័រ រូបបេះដូងថែមទៀតផង ។ 

នេះបញ្ជាក់ថា ទំនាក់ទំនងរបស់អ្នកទាំងពីរ​ គឺបានវិលត្រឡប់មកវិញហើយ។ ដូចដែលគ្រូទាយ ទាយមិនខុសមែន ថាអ្នកទាំងពីរមិនបែកគ្នាទេ៕

មានវិដេអូ៖