អានហើយរំភើបចិត្តជំនួស! ស្វាមីអ្នកនាង ចាន់ កែវនិមល បង្ហើបពីចំណងស្នេហ៍រយៈពេល១១ឆ្នាំ ដែលបានចាប់ដៃគ្នាសាងគ្រួសារមួយនេះ អមជាមួយសារដ៏មានអត្ថន័យបែបនេះថា....
ស៊ីហៀង
-

ភ្នំពេញ៖​ ពិធីការិនី ដ៏មានប្រជាប្រិយភាព ប្រចាំផលិតកម្មរស្មីហង្សមាស អ្នកនាង ចាន់ កែវនិមល មានអារម្មណ៍រំភើបចិត្តជាខ្លាំង ក្រោយពេលបានជួបបុរសដ៏សែនល្អម្នាក់ អស់រយៈ១១ឆ្នាំហើយ ដែលជីវិតមួយនេះ រស់នៅយ៉ាងមានក្តីសុខ និងមានសុភមង្គលជាមួយគ្នា ។

ស្វាមីអ្នកនាង ចាន់ កែវនិមល​ បានបង្ហោះសារថា "រីករាយពេលវេលាគម្រប់១១ ឆ្នាំនៃចំណងស្នេហ៍ និងអាពាហ៍ពិពាហ៍របស់យើង ប្រពន្ធសម្លាញ់ ។ អរគុណគ្រប់យ៉ាង អរគុណអូនដែលបំពេញតួរនាទីជាម្តាយដ៏ប្រពៃ ជាកូនប្រកបដោយគន្លងធម៌ ជាប្រពន្ធដ៏បុិនប្រសព្វ ជាបងប្អូន និងមិត្តភក្តដែលចេះយកឧស្សាហគ្នាទៅវិញទៅមក បងគ្មានអ្វីក្រៅពីពាក្រថាអរគុណៗៗៗអូនដែលលះបង់គ្រប់យ៉ាងដើម្បីរឿងគ្រប់យ៉ាង ស្រលាញ់អូន ស្រលាញ់ដល់ទីបញ្ចប់"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានបង្ហាញអារម្មណ៍រំភើប និងត្រេកអរ ពេលបានឃើញ គ្រួសាររបស់អ្នកនាង មានសុភមង្គល និងរីករាយ ៕