កូនប្រុសឱក សុគន្ធកញ្ញា កាន់តែធំ កាន់តែគួរឲ្យគ្រឺតឡើង មើលមុខទៅឡើងសង្ហា មើលទៅរពឹសមិនធម្មតាទេ តែអ្នកនាង ឱក សុគន្ធកញ្ញា និយាយបែបនេះថា...
ស៊ីហៀង
-

ភ្នំពេញ៖ ចាប់តាំងពីកំពូលតារាចម្រៀង ដ៏មានប្រជាប្រិយភាព អ្នកនាង ឱក សុគន្ធកញ្ញា បានចាប់ដៃស្វាមី ចូលរោងការមក ពេលនេះ មហាជន ពិតជាមានការស្ងប់ស្ងែង និងពេញចិត្តយ៉ាងខ្លាំង ពេលបានឃើញ Idol របស់ខ្លួនរស់នៅយ៉ាងមានសុភមង្គល ថែមទាំងពេលនេះ មានកូនប្រុសម្នាក់ទៀត អាចនិយាយបានថា ក្តីសុខពេញលេញតែម្តងហើយ។

ងើកមកមើលពីវត្តមានរបស់ក្មួយប្រុស ឆលីវិញ ពិតជា មានសុខភាពរឹងមាំ ឆ្លៀសវៃ និងដើរបានរៀងស្ទាត់បន្តិចហើយ ព្រោះថាក្មួយប្រុសទើបតែមានអាយុបានជាងមួយខួបប៉ុណ្ណោះ តែអាចដើរបាន រត់លេងបានយ៉ាងសប្បាយ​ តាមបែបកូនក្មេងអញ្ចឹងឯង។ ជាក់ស្តែង​កាលពីថ្ងៃម្សិលមិញនេះ អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាព របស់ប្អូនឆលី ដែលកំពុងតែរត់លេង ហើយអ្នកនាង បានដេញតាមគ្រប់ទីកន្លែង ដែលគាត់ចង់ទៅ។ 

អ្នកនាង ក៏បានបង្ហាញពេញចិត្តយ៉ាងខ្លាំង ព្រោះថា វាគឺជាក្តីសុខមួយដែលនៅក្នុងជីវិត មនុស្សស្រី ហើយក៏ជាម្តាយគេ អាចមើលឃើញកូនធំធាត់ពីមួយថ្ងៃទៅមួយថ្ងៃ បានយ៉ាងរីករាយ និងមានសុខភាពល្អ។ ជាមួយគ្នានោះផងដែរ អ្នកនាង ក៏បានបង្ហោះសារ ថា "សកម្មភាព check in របស់ Charlie និយាយទៅដេញចាប់ចង់ខ្យល់"។ មួយថ្ងៃៗ ម្នាក់ហ្នឹងបញ្ជាខ្ញុំបានគ្រប់យ៉ាង មិនយល់ តែពេញចិត្ត "។

ទន្ទឹមនឹងនេះ អ្នកនាង ក៏បានបង្ហោះសារបន្ថែមទៀតថា "និយាយទៅយើងតាមគាត់បានគ្រប់យ៉ាង តែគាត់អត់តាមយើងវិញអីតិច Good morning everyone"។ អត់យល់ម្នាក់ហ្នឹងទេ ចូលមកគ្រប់ផ្លង់ @oengpanhaboth_charlie"។