ជួយទិញម្នាក់មួយផង! លោកតាអាយុ៨០ឆ្នាំ ឈរលក់បណ្តោង មួយតំលៃ៣០០០រៀលប៉ុណ្ណោះ បណ្តោងស្អាតៗ លោកតា ឈរលក់នៅ...
ស៊ីហៀង
-

ភ្នំពេញ ៖ នៅលើផែនដីមួយនេះ គ្មាននរណាម្នាក់ កើតមកចង់ក្រ​ ចង់លំបាក ចង់វេទនានោះទេ មនុស្សយើងតែងតែចង់រស់នៅស្រួល មានអាហារហូបចុកគ្រប់គ្រាន់ មានជីវិតមួយដែលហ៊ីហារ មានលុយចាយពេញៗដៃ និងមានស្នាមញញឹមគ្រប់ៗគ្នា ។ តួយ៉ាងដូចជាជីវិតរបស់លោកកំសត់ម្នាក់ ដែលគាត់មានអាយុច្រើនណាស់ទៅហើយ នៅតែប្រឹងដើរលក់បណ្តោង ទោះបីជាត្រូវឈរ ឬ អង្គុយលក់ ក៏គ្មានមិនដែលខ្មាស់គេនោះទេ ព្រោះថាការងាររបស់គាត់គឺជាការងារ ដែលអាចចិញ្ចឹមគាត់ ជីវិតគាត់បាន​​ ដោយមិនចាំបាច់ ត្រូវទៅដើរសុំគេ ឬ ក៏សំពះសុំគេនោះទេ។

ជាក់ស្តែងកាលពីថ្ងៃម្សិលមិញនេះ មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ព្រះនាង តូច បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុក ពេលបានឃើញលោកតាកំសត់ម្នាក់ គាត់កំពុងតែលក់បណ្តោង។ ម្ចាស់គណនីហ្វេសប៊ុកបានរៀបរាប់ថា "យប់មិញទៅ City Mall ក៍បានជួបកុងលក់បន្តោង សម្រាប់បងៗប្អូនៗណាដែរបានមកផ្សារ City Mall សូមជួយទិញបន្តោងពីកុងម្នាក់មួយផង 1តម្លៃត្រឹមតែ3000៛តែប៉ុណ្ណោះ ជួយទិញគាត់ក៍បាន ជួយជាថវិកាខ្លះក៍បាន 

ព្រោះកុងអាយុ80ឆ្នាំហើយហើយគាត់នៅតែឈរលក់បន្តោងនៅមុខខ្លោងទ្វាផ្សារLucky ( city mall ) រៀងរាល់ថ្ងៃទៀត ពីព្រឹកដល់យប់ម៉ោង8:30 ផ្ទះកុងនៅផ្សារថ្មី ចឹងគាត់មួយថ្ងៃត្រូវចំណាយលើថ្លៃជិះpassapp សរុប20000៛សម្រាប់ការជិះទៅជិះមក សម័យកូវិតគាតប្រាប់ថាលក់មិនសូវបាន សម្រាប់អ្នកដែរចង់ជួយកុងអាចទំនាក់ទំនងតាមលេខគាត់ផ្ទាល់បាន 070 940 811"។