ក្រហើយលំបាកទៀត! ផ្ទះរបស់លោកយាយ អាយុ៩៤ឆ្នាំ ត្រូវភ្លើងឆេះគ្មានសល់ ហើយថែមទាំងរលាកក្បាលនិងខ្នង លោកយាយ ពេលនេះគាត់គ្មានលុយព្យាបាលទេ សូម្បីតែ...
ស៊ីហៀង
-

ជីវិតរបស់លោកយាយកំសត់ម្នាក់ និងក្រុមគ្រួសារ កំពុងតែជួបនូវការលំបាក វេទនា បន្ទាប់ពីផ្ទះរបស់លោកយាយ ត្រូវភ្លើងឆេះ អស់គ្នាសល់ ដោយសារតែទុស្សេខ្សែរភ្លើង ។ ពេលនេះគ្រួសារ លោកយាយ មិនមានផ្ទះស្នាក់នៅទេ ហើយសំភារៈ ស្បៀងអាហារក៏គ្មានគ្រប់គ្រាន់ ជីវិតមួយនេះលំបាកហួសថ្លែង។

ជាក់ស្តែងបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Neary Jet Thor បានរៀបរាប់ឲ្យដឹងថា "ក្រហើយត្រូវភ្លើងឆះផ្ទះអស់ទៀត។​ សូមបងប្អូន ជួយដល់លោកយាយជរា(អាយុ94ឆ្នាំ)ព្រមទាំងគ្រួសារគាត់ផង គ្រួសារត្រូវភ្លើងឆះផ្ទះអស់ទាំងស្រុង ដោយសារផ្ទុះសេខ្សែភ្លើង ឆាបឆះដល់លោកយាយរលាកក្បាលនិងខ្នង ពេលនេះគាត់គ្មានលុយព្យាបាយទេ សូម្បីតែសំលៀកបពាក់ កន្លែងជ្រុកក៏គ្មានដែរ។

ហេតុនេះសូមបងប្អូនជួយដល់លោកយាយផងទោះតិចក្តីច្រើនក្តី សូមអោយបងប្អូនជួយដល់គាត់ផង គាត់នៅតែ3នាក់កូននិងចៅទួត ព្រោះកូនប្រសារនិងចៅទៅសីឆ្នួលគេ។គាត់នៅភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។​ ABA:000635152 Nguon Raksm"៕