លោកជំទាវ ហ៊ុន ស៊ីណាត សម្តែងការត្រេកអរ ចំពោះ លោកឧកញ៉ា ហុីង បញ្ញារិទ្ធ និងលោកស្រី ទ្រី ដាណា ដែលបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយសថ្នាក់ ជាតូបការ ជាគ្រឿងឥស្សរិយយស ថ្នាក់...
ស៊ីហៀង
-

ភ្នំពេញៈ​ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យប្រោសប្រទាន គ្រឿងឥស្សរិយយស ជាតូបការចំនួន៤រូប , គ្រឿងឥស្សរិយយស ព្រះរាជាណា​ចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន២២រូប, គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសុមៈ នារីរ័ត្នថ្នាក់ មហាសេរីវឌ្ឍន៍ ចំនួន៨រូប។

ក្រោយទទួលដំណឹងល្អភ្លាមនោះ លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារចូលរួមត្រេកអរ អមជាមួយសារយ៉ាងមានន័យថា "សូមអបអរសាទរ លោកក្មួយឧកញ៉ា ហុីង បញ្ញារិទ្ធ (ហ៊ា រិទ្ធ )និង ក្មួយស្រីទ្រី ដាណា ដែលបានព្រះមហាក្សត្រ ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស ថ្នាក់ ជាតូបការ ជាគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុតនៃព្រះរាជាណាចក្រកម្ពុជា ដល់ក្មួយទាំងពីរ"។

ជាមួយគ្នានោះផងដែរ សូមចូលរួមត្រេកអរ ចំពោះ លោកឧកញ៉ា ហ៉ីង បញ្ញារិទ្ធ (ហ៊ា រិទ្ធ) និងលោកស្រី ទ្រី ដាណា ដែលបានព្រះមហាក្សត្រប្រោសព្រះរាជទាន គ្រឿងឥស្សរិយយសថ្នាក់ ជាតូបការ ជាគ្រឿងឥស្សរិយយស ថ្នាក់ខ្ពស់បំផុត នៃព្រះរាជាណាចក្រកម្ពុជា ដល់អ្នកទាំងពីរ៕