កវីនិពន្ធជើងចាស់ លាក់ខ្លួនពួនអាត្មា នៅក្នុងគុម្ពឬស្សី ដ៏ស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំ ពេលនេះលោកគ្រូ អុិន សារ៉េន ចាប៉ីដងវែង ច្រៀងជូន បងប្អូនស្តាប់កំសាន្តដោយផ្ទាល់...មានវិដេអូ
ស៊ីហៀង
-

ចាស់ពីដើមនិយមចូលចិត្តស្តាប់ចាប៉ីដងវែងណាស់ រាល់ពេលបានស្តាប់ចាប៉ីដងវែង លេងម្តងៗ ពិតជារណ្តំនៅក្នុងចិត្ត ធ្វើឲ្យអារម្មណ៍បានធូស្បើយ​ពីការនឿយហត់បានមួយគ្រា ព្រោះតែសំលេង របស់វាពិតជាពិរោះ អមជាមួយកំណាព្យដ៏ពិតប្រសព្វរបស់កវីនិពន្ធរបស់យើង។

ជាទូទៅ ចាប៉ីដងវែងនេះ ត្រូវបានគេយកទៅប្រគុំក្នុងវង់ភ្លេងការបុរាណ វង់ភ្លេងអារក្ស វង់ភ្លេងមហោរីជាដើម និងប្រើទោលសម្រាប់លេងកំដរចម្រៀងកំណាព្យ។ 

ដោយឡែកបើយើងងាកទៅមើលជីវិតរបស់កវីនិពន្ធ ពួនអាត្មា បញ្ចេញវាចា និងសំនៀងតាម វង់ភ្លេង  នានា​ ដើម្បីចិញ្ចឹម ជីវិត។ លោកតា មានឈ្មោះថា អុិន សារ៉េន រស់នៅក្នុង​ព្រៃឈើទាល​ ឃំុប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

បើតាមការឲ្យដឹងពីម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​ហង្ស សំណាង លោកបានបង្ហោះសារថា "កវីនិពន្ធជើងចាស់លាក់ខ្លួនពូអាត្មានៅក្នុងគុម្ពឬស្សីស្ងប់ស្ងាត់អស់រយៈពេលជាច្រើនឆ្នាំមិនដែលមានបងប្អូនប្រិយមិត្តណាស្គាល់គាត់គាត់ទេសូមមេត្តាសណ្ដាប់នៅចាប៉ីដងវែងច្រៀងជូនដោយកវីជើងចាស់មានឈ្មោះថាលោកគ្រូ អុិន សារ៉េនម៉ោង 5: 15 នាទីចាប់ផ្ដើមប្រគុំសូមមេត្តាជួយស៊ែរ ទាំងអស់គ្នាម្នាក់មួយផងបាទផ្សាយចេញពីរ ព្រៃឈើទាល​ ឃំុប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។ 

មានវិដេអូ៖