តារាសម្តែងប្រុសស្រស់សង្ហា លោក អ៊ុន សិទ្ធា ត្រូវគេលួចបង្កើតអាខោនក្លែងក្លាយ ដាក់ឈ្មោះ និងរូបរបស់លោក ឆាតទៅប្រុសៗ ដើម្បីធ្វើរឿងមិនល្អមួយនេះ...
ស៊ីហៀង
-

ភ្នំពេញ៖ តារាសម្តែងលោក អ៊ុន សិទ្ធា ក្តៅស្លឹកត្រចៀកខ្លាំង ក្រោយពេលមានជនអនាមិកលួច បង្កើតគណនីហ្វេសប៊ុកដាក់ឈ្មោះរបស់លោក ដាក់រូបរបស់លោកហើយ នូវធ្វើសកម្មភាព ឆាតទៅគណនីហ្វេសប៊ុកផ្សេង បបួលប្រព្រឹត្តអំពើស្មោកគ្រោកទៀត ជាហេតុធ្វើឲ្យលោក ក្តៅស្លឹកត្រចៀកជាខ្លាំង ក៏សូមឲ្យបងប្អូនជួយ report ម្នាក់មួយផង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់តារាប្រុសស្រស់សង្ហារូបនេះ បានបង្ហោះសារថា​"សូមបងប្អូនប្រុង​ប្រយ័ត្ន​ បុគ្គល​ម្នាក់​នេះផង​ មិនដឹងគាត់មានជំងឺអីទេ​ ! ឆាតបបួលគេមកដេកជាមួយ​ ស្ទេីតែគ្រប់គ្នា​ ។

លោកបានបន្តទៀតថា " បេីមិនចូលចិត្តខ្ញុំទេ​ ក៏មិនគួរធ្វេីដាក់ខ្ញុំដល់ថ្នាក់នេះដែរ​ សូមបងប្អូនជួយ report បុគ្គល​ម្នាក់​នេះផង​ ព្រោះនេះមិនមែនជា acc របស់ខ្ញុំទេ​ ។ សូម​អរគុណ​

ទន្ទឹមនឹងនេះ ក៏មានបងប្អូនជាច្រើនបានចូលមកខមិនថា "ខ្ញុំឃេីញដែរ តែខ្ញុំថាមិនមែនបងទេ ចាំខ្ញុំជួយ report ។ បងដាក់ពាក្យបណ្ដឹងទៅបង។យ៉ាប់ណាស់មនុស្សសម័យឡូវ។ មនុស្សអីក៏អាក្រក់មេសបង៕