ទឹកចិត្តម្តាយ! កូនស្រីគាត់ឈឺ យំរហូត ច.ងក្រមាអោបកូននឹងទ្រូង ជិះទាំងកណ្តាលថ្ងៃក្តៅចែស សួរនាំផ្លូវគេ ដើម្បីយកកូនទៅមន្ទីរពេទ្យគន្ធបុប្ផា
ស៊ីហៀង
- 1124

បើនិយាយពីទំហំទឹកចិត្តម្តាយដែលស្រលាញ់កូន ទោះបីជានិយាយ​ យ៉ាងណាក៏និយាយមិនអស់ ដោយសារតែទំហំទឹកចិត្តម្តាយដែលស្រលាញ់ ព្រួយបារម្ភ កូនគឺធំមហាសាល គ្មានអ្វីប្រៀបប្រដូចបានឡើយ ទោះបីជាយកភ្នំពីណាយក វាស់ក៏មិនស្មើរដែរ។ តួយ៉ា មានបងស្រីម្នាក់ ហេតុតែកូនស្រីគាត់ឈឺ គាត់ខំប្រឹងស្វែងរកមន្ទីរពេទ្យគន្ធបុប្ផា ដោយគាត់បានចង់កូននិងក្រមាខាងមុខ ហើយដៃបើកម៉ូតូបណ្តើរ អារម្មណ៍និយាយលួងកូនបណ្តើរ ឃើញហើយស្ទើរស្រក់ទឹកភ្នែក។

ជាក់ស្តែងបងប្រុស ម្នាក់គាត់បានបង្ហោះសារលើបណ្តាញសង្គមហ្វេសប៊ុកនៅថ្ងៃនេះថា "គាត់សួរផ្លូវខ្ញុំទៅគន្ធបុប្ផា ទាំងកូនស្រីគាត់ឈឺ យំរហូត ត្រូវច.ងអោបនឹងទ្រូងជិះហាលថ្ងៃក្តៅ ព្រោះអត់អ្នកជួយគាត់ពរកូនពីក្រោយ.. ជីវិតមនុស្សបេីរេីសបាន​ គ្មាននរណាចង់លំបាកនោះទេ..អោយលោកកូនៗយល់ពីជីវិតនៃពាក្យថា "ម្តាយ"។

ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើន បានចូលមកខមិន សួរនាំ និងជូនពរឲ្យក្មួយស្រីនិងម្តាយមានសុវត្ថិភាព ព្រមទាំងសូមឲ្យក្មួយស្រីឆាប់ជាសះស្បើយ ។ ទន្ទឹមនឹងនេះក៏មានបញ្ចេញមតិបន្តិចបន្តួចថា "ខ្ញុំធ្លាប់ក្នុងសភាពបែបនេះ ដោយប៉ាខ្ញុំជាអ្នកឌុប ចងកូនពីមុខ ពីក្រោយយកទៅពេទ្យ ម៉ាក់ធ្វើការឈប់មិនកើត ប៉ាកាលនោះសុខភាពខ្សោយ សន្.លប់រហូត ... ខ្ញុំយល់អារម្មណ៍នេះ"។ ជួយផងលោកអាណិតណាស់ មេឃក្ដៅផង៕