លោកសួន ពិសិទ្ធ ថា ធ្វើជាមនុស្ស កុំយកខ្លួនឯងធ្វើជាធំអស្ចារ្យពេកអី គួរត្រូវចេះឲ្យតម្លៃអ្នកដទៃផង កុំមើលងាយគេ គួរតែចេះ...
ស៊ីហៀង
-

ភ្នំពេញ៖​ ប្រិយមិត្តជាច្រើនប្រាកដជាបានស្គាល់ យ៉ាងច្បាស់ពីវត្តមានរបស់អ្នកនិពន្ធ ដ៏សម្បូរបែប លោក សួន ពិសិទ្ធ ដែលរូបលោកបាននិពន្ធបានបទចម្រៀងជាច្រើនកន្លង ។ មហាជនជាច្រើនពិតជាមានការស្ងប់ស្ងែង នឹងស្នាដៃរបស់លោកជាខ្លាំង ហើយមានការទទួលគាំទ្រ រាល់បទចម្រៀងរបស់លោកផងដែរ។

ជាក់ស្តែងការពីពេលថ្មីៗនេះ លោកក៏បាននិពន្ធបទចម្រៀងមួយបទដែលមានចំណងជើងថា " រាំ Style ក្មេង​" ដែលបកស្រាយដោយកញ្ញា យូរី ។ ដោយឡែក កាលពីថ្ងៃម្សិលមិញនេះ ស្រាប់ឃើញសារមួយឃ្លារបស់លោក បានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក ។

លោកបានរៀបរាប់ថា "ធ្វើជាមនុស្សកុំចេះអីតែឯង ឆ្លាតអីតែឯង ពូកែគ្រប់រឿងអីតែឯងពេក និងកុំយកខ្លួនឯងធ្វើជាធំអស្ចារ្យពេកអី គួរត្រូវចេះឲ្យតម្លៃអ្នកដទៃផង កុំមើលងាយគេ កុំច្រណែននិងភាពអស្ចារ្យភាពរីកលូតលាស់ចម្រើនប្រសើររបស់គេ តែគួរអបអរសាទរនូវភាពរីកលូតលាស់ចម្រើនប្រសើររបស់គេវិញ ពីព្រោះមនុស្សម្នាក់ៗមានបញ្ញាចំណេះដឹង បទពិសោធន៍ និងសមត្ថភាពផ្សេងៗគ្នា!។