Breaking New: កងទ័ពចិន និងឥណ្ឌាប៉ះទង្គិចគ្នាជាថ្មីម្ដងទៀតនៅតាមព្រំដែនមានជម្លោះ ក្នុងតំបន់ Sikkim
-

ប្រទេសឥណ្ឌា និងចិនជាប្រទេសដែលមានប្រវែងព្រំដែនវែងប្រហាក់ប្រហែលគ្នានិងជាប់គ្នាច្រើនពាន់គីឡូម៉ែត្រ ដែលជាញឹកញាប់ប្រទេសទាំងពីរនេះតែងតែមានជម្លោះជាមួយគ្នា និងយូរជាងគេនៅលើពិភពលោកទាក់ទងទៅនឹងបញ្ហារឿងព្រំដែន ជាមួយគ្នាមិនចេះចប់មិនចេះហើយ។

មិនថាព្រំប្រទល់នៃ ទន្លេ បឹងនិងផ្ទាំងទឹកកកនៅតាមបណ្តោយព្រំដែន ៣.៤៤០ គីឡូម៉ែត្រ (២,១០០ ម៉ៃល៍)សុទ្ធតែមានទាហាននៅតាមបណ្ដោយនៃព្រំដែនទាំងសងខាងជាច្រើនកន្លែង ដែលពេលខ្លះនាំឱ្យមានការប្រឈមមុខគ្នាជាច្រើនលើកច្រើនសារ។

ថ្មីៗនេះកងទ័ពចិននិងឥណ្ឌាត្រូវបានគេរាយការណ៍ថាបានប៉ះទង្គិ.ចគ្នាម្តងទៀតនៅក្នុងតំបន់ព្រំដែនដែលមានជម្លោះ ដោយភាគីទាំងពីបានរងរបួសទាំងសងខាង។ការប៉ះទង្គិ.ចគ្នានេះត្រូវបានគេរាយការណ៍ថាបានកើតឡើងនៅភាគខាងជើង តំបន់Sikkim កាលពីបីថ្ងៃមុន។

ភាពតានតឹងបានកើនឡើងខ្ពស់រវាងប្រទេសទាំងពីរចាប់តាំងពីមានការប៉ះទង្គិចគ្នាយ៉ាងសាហាវនៅតំបន់ព្រំដែនដែលមានជម្លោះមួយទៀត។ យ៉ាងហោចណាស់ទាហានឥណ្ឌា ២០ នាក់បានស្លាប់នៅក្នុងការប៉ះទង្គិ.ចគ្នានៅជ្រលងភ្នំហ្គាវ៉ានវ៉ាឡាឡាកកាលពីខែមិថុនា។ ប្រទេសចិនមិនបានធ្វើអត្ថាធិប្បាយលើរបាយការណ៍នៃចំនួនទាហានរបស់ខ្លួនដែលបានរងគ្រោះថ្នាក់នោះទេ។ សេចក្តីរាយការណ៍បាននិយាយថាឧប្បត្តិនៃជម្លោះហេតុចុងក្រោយបានកើតឡើងនៅឯផ្លូវ Naku La pass ក្នុងតំបន់Sikkim ។ 

តំបន់Sikkimត្រូវបានគេរាយការណ៍ថា ជាតំបន់ដែលមានភាពប្រទាញប្រទង់គ្នាជាខ្លាំងរវាងប្រទេស ប៊ូតាននិងនេប៉ាល់។

គួរកត់ចំណាំដែរថា ប្រទេសទាំងពីរបានធ្វើសង្គ្រាមតែមួយលើកគត់គឺនៅឆ្នាំ ១៩៦២នៅពេលដែលប្រទេសឥណ្ឌាបានរងនូវការបរាជ័យយ៉ាងធ្ងន់ធ្ងរ៕ សូមទស្សនាវិដេអូខាងក្រោម៖

សម្រួលដោយ៖ សុភា

ប្រភព៖ BBC