ប្រទេសថៃៈ លោកវរសេនីយ៍ទោ Somchai Komphayak នាយការិយាល័យប៉ូលីសបានមានប្រសាសន៍ថា កាលពីថ្ងៃពុធប៉ូលីសបានធ្វើការចោទប្រកាន់លើលោក ថេរ៉ាផាតខេមសុនទី អាយុ ២០ឆ្នាំពីបទរំលោភសេពសន្ថវៈលើមនុស្សក្រោម ១៨ឆ្នាំ ហើយឪពុករបស់កូនកម្លោះនោះក៏ត្រូវបានចោទប្រកាន់ពីបទសមគំនិតផងដែរ។
នេះបើតាមរបាយការណ៍របស់ប៉ូលីស ដោយសារតែ មង្គលការរបស់ពួកគេមិនត្រូវបានប្រារព្ធឡើងកាលពីថ្ងៃអាទិត្យ ព្រោះតែរកទីតាំងមិនទាន់បានសម្រាប់ប្រារព្ធពីធី ដោយទីតាំងរៀបការត្រូវផ្លាស់ប្ដូរទៅកន្លែងផ្សេង ទើបធ្វើឱ្យកូនកម្លោះនិងឪពុករបស់គេមានភាពធុញទ្រាន់យ៉ាងខ្លាំង ដោយឪពុកកូនកម្លោះនោះ ក៏បានរួមគំនិតគ្នា ចាប់បង្ខំនិងរំលោភទៅលើកូនក្រមុំដែលជាអនិតិជន មានអាយុត្រឹមតែ១៥ឆ្នាំប៉ុណ្ណោះ ដោយនារីរងគ្រោះមានឈ្មោះ withheld ។ ការចាប់ខ្លួននេះត្រូវបានប្ដឹងដោយលោក Som Yusamran ដែលត្រូវជាឪពុករបស់កូនក្រមុំរងគ្រោះ។
ក្រុមគ្រួសាររបស់ក្មេងស្រីនេះបានខ្ចីប្រាក់ដែលមិនទាន់បញ្ជាក់ជាផ្លូវការដើម្បីចំណាយសម្រាប់អាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ នេះ ដោយប្រើប្រាស់ដីជាទ្រព្យបញ្ចាំ ហើយគ្រួសារខាងស្រី រំពឹងថានឹងទទួលបានប្រាក់សំណង ពីគ្រួសារខាងប្រុស ។
ស្ដ្រីមា្នក់ដែលជាអ្នកជិតខាងមានការអណិតនារីរងគ្រោះជាខ្លាំង ដោយបាននិយាយថា វាពិតជាមិនគូរឱជឿនិងមានភាពឈឺចាប់ណាស់ចំពោះនារីរងគ្រោះ ដោយបានបន្ថែមថាពួកគេទាំងពីរនេះ មានទំនាក់ទំនងនិងគ្នារយះពេល៧ខែមកហើយ។
លោកវរសេនីយ៍ឯក Somchai Komphayak មានប្រសាសន៍ថាការចោទប្រកាន់លើកូនកំលោះគឺជារឿងព្រហ្មទណ្ឌ ហើយមិនបើកការចរចានោះឡើយ។
សូមទស្សនាវីដែអូខាងក្រោម៖
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖BANGKOKPOST