ប្រទេសថៃ៖ រថយន្ដសណ្តោងរ៉ឺម៉កដឹកទំនិញហ្គីបស៊ូសបានបើកទៅបុករះរថយន្ដ ៩ គ្រឿងនៅកន្លែងគ្រោះថ្នាក់ មុនបណ្តាលឲ្យ រងរបួសធ្ងន់ធ្ងរដល់ប៉ូលីសចរាចរណ៍ម្នាក់នៅស្រុកមឿងនៅព្រឹកថ្ងៃអង្គារនេះ។
លោក Pol Lt Cl Prasit Kaewkim មន្រ្តីទទួលបន្ទុកនៅ Khun Thalae បាននិយាយថាគ្រោះថ្នាក់នេះបានកើតឡើងនៅម៉ោងប្រហែល ៩ ព្រឹកនៅតាមផ្លូវ Surat-Nasarn ។ រថយន្ដសណ្តោងរ៉ឺម៉កដែលមានស្លាកលេខស៊ូរ៉ាតថានីបានបើកបុករះរថយន្ដឯទៀតនៅកន្លែងកើតហេតុ រហូតដល់ហាងលក់សំបកកង់រថយន្តមួយកន្លែង។
ប៉ូលីសចរាចរណ៍ពីរនាក់នៅទីនោះបានកំពុងធ្វើចរាចរណ៍គឺលោក Pol Snr Sgt Maj Arun Thong-arun បានលោតចុះភ្លាមៗដើម្បីគេចពីការរងរបួស និងលោកPol Snr Sgt Maj Theerachai ដោយសំណាងមិនល្អក៏ត្រូវបានរថយន្ដដឹកទំនិញបុករូបលោក។
ប៉ូលីសចរាចរណ៍ម្នាក់ឈ្មោះ Pol Snr Sgt Maj Theerachai Chuchuay បានរងរបួសក្បាលធ្ងន់ធ្ងរ។ និងត្រូវបានក្រុមអ្នកជួយសង្គ្រោះបានអនុវត្តសកម្មភាព CPR បញ្ជូនគាត់ទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់។ រីឯអ្នកលក់ឆ្នោតម្នាក់ទៀត ក៏បានរងរបួសផងដែរហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យ។
ប៉ូលីសបាននិយាយថាមានការជាប់គាំងជាមួយម៉ូតូផងដែរដោយមនុស្សពីរនាក់រងរបួសស្រាលកំពុងត្រូវបានក្រុមអ្នកជួយសង្គ្រោះជួយសង្គ្រោះ។
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖Bangkok post