នៅក្នុងការសិក្សាដែលបានចុះផ្សាយក្នុងទស្សនាវដ្តី Viruses ការពិសោធន៍ចំពោះសត្វកណ្តុរឆ្លងវីរុស Covid-19 ដែលគេបានរកឃើញ កំពុងតែវិវត្តទៅជាជំងឺធ្ងន់ធ្ងរ និងត្រូវបានគេរកឃើញថាមានកម្រិតឆ្លងវីរុសខ្ពស់ជាង ១.០០០ ដងនៅក្នុងខួរក្បាល ជាជាងនៅសរីរាង្គដទៃទៀត។
ក្រុមអ្នកស្រាវជ្រាវនិយាយថាការវិវត្ដនេះអាចជួយបំភ្លឺអំពីមូលហេតុដែលមនុស្សលេចចេញនូវរោគសញ្ញាឆ្លងវីរុសកូវី ជាសះស្បើយភ្លាមៗ និងមានការធ្លាក់ចុះយ៉ាងខ្លាំងនៃផ្នែករាងកាយ។
ការស្រាវជ្រាវថ្មីបានបង្ហាញ់ថា វីរុសកូវីដ ១៩ មិនត្រឹមតែបំផ្លាញនូវខួរក្បាលនោះទេ វាថែមទាំងជាកន្លែងសម្រាប់វីរុសមួយប្រភេទនេះលាក់ខ្លួនថែមទៀតផងដែរ។
ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យក្នុងរដ្ឋចចជា សហរដ្ឋអាមេរិកបានវាស់កម្រិតវីរុស Sars-CoV-2 ដែលជាភ្នាក់ងារបង្កជំងឺ Covid-19 នៅក្នុងខួរក្បាលរបស់សត្វកណ្តុរដែលបានឆ្លងវីរុសកូវីដ ១៩ តាមរយៈ ច្រមុះរបស់ពួកវា ដែលកំពុងបានវិវត្តទៅជាជំងឺធ្ងន់ធ្ងរ សម្រាប់សត្វកណ្ដុរមួយក្បាលនេះ។
ក្នុងពេលបច្ចុប្បន្ននេះ ក្រុមអ្នកសិក្សាស្រាវជ្រាវកំពុងតែចម្ងល់អំពីផលប៉ះពាល់ នៃការរកឃើញថ្មីនេះ។
អ្នកស្រាវជ្រាវបាននិយាយថាផ្ទុយទៅវិញវីរុសបានចាប់ផ្តើមថយចុះនៅក្នុងសួតរបស់សត្វកណ្ដុរនេះនៅថ្ងៃទី ៣ ។ ដែលបានបង្ហាញពីការកើនឡើងខ្លាំងក្នុងកម្រិតខួរក្បាលនៃជំងឺឆ្លងពី ៥ ទៅ ៦ ថ្ងៃបន្ទាប់ពីការឆ្លងដំបូង ដែលទាក់ទងទៅនឹងការចាប់ផ្តើមរោគសញ្ញាដូចជាពិបាកដកដង្ហើមការវង្វេងស្មារតីនិងខ្សោយនៃខួរក្បាល។
ខណៈពេលដែលការវាយប្រហារនិងផលប៉ះពាល់របស់វីរុសទៅលើខួរក្បាលនិងប្រព័ន្ធសរសៃប្រសាទត្រូវបានគេកត់ត្រាទុក។នោះហើយជាមូលហេតុដែលយើងកំពុងមើលឃើញជំងឺធ្ងន់ធ្ងរនិងរោគសញ្ញាជាច្រើនដូចជា ជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ដែលជំងឺទាំងនេះធ្វើឱ្យមានការបាត់បង់ក្លិនការបាត់បង់រសជាតិ ដែលការបាត់បង់ទាំងអស់នេះភាគច្រើនវាផ្សារភ្ជាប់ជាមួយប្រព័ន្ធប្រសាទខួរក្បាល ជាជាងសួត។
“ នៅពេលវាឆ្លងចូលខួរក្បាលវាអាចប៉ះពាល់អ្វីចំពោះសេរីរាង្គទាំងអស់ ពីព្រោះខួរក្បាលគឺជាតំបន់ដែល គ្រប់គ្រងសួត បេះដូងនិងសេរីរាង្គរាងកាយ ទាំងអស់ ដោយខួរក្បាលគឺជាសរីរាង្គងាយប្រតិកម្មខ្លាំងណាស់ ពីព្រោះខួរក្បាល គឺជា ស្នូលដ៏សំខាន់សម្រាប់ការទ្រទ្រង់នៃប្រព័ន្ធរាងកាយ ។ "
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ China south morning post