ភាពឈឺចាប់នឹងសោកសៅបំផុត គឺនៅពេលដែលបាត់បង់មនុស្សជាទីស្រលាញ់របស់ខ្លួនគ្មានថ្ងៃនឹងត្រលប់វិលមកវិញឡើយ។ ហើយអ្វីដែលនៅសេសសល់គឺជាអនុស្សាវរីយនៃការចងចាំ ដ៏ខ្លីដែលអ្នកបានចែករំលែកជាមួយពួកគេទៅវិញទៅមក។
សាជីវកម្មផ្សព្វផ្សាយ Munhwa (MBC) បានចេញផ្សាយខ្សែភាពយន្តឯកសារមួយដែលមានចំណងជើងថា“ ខ្ញុំបានជួបអ្នកម្ដងទៀត” ក្នុងការដែលធ្វើឱ្យប្រជាជនកូរ៉េខាងត្បូង អាចជួបនិងនិយាយជាមួយមនុស្សជាទីស្រលាញ់របស់ពួកគេ ដែលបានស្លាប់តាមរយៈបច្ចេកវិទ្យាVR។
នៅក្នុងរដូវកាលទី ១ សាជីវកម្មផ្សព្វផ្សាយ Munhwa ក៏បាន អំពីម្ដាយម្នាក់ ដែលបានជួបជុំជាមួយកូនស្រីរបស់គាត់ដែលបានចែកឋាននៅឆ្នាំ ២០១៦។
ចំណែកនៅរដូវកាលទី ២ លោកគីមជុងស៊ូ អាយុ ៥១ ឆ្នាំបានជួបជុំជាមួយភរិយារបស់គាត់ដែលបានចែកឋានទៅកាលពី ៤ ឆ្នាំមុន។
ភរិយារបស់លោកគីមបានទទួលមរណភាពដោយសារជំងឺធ្ងន់ធ្ងរ ហើយរូបលោកត្រូវទទួលបន្ទុកចិញ្ចឹមកូនទាំងប្រាំនាក់តែម្នាក់ឯង។ ដំបូងកូនស្រីរបស់គាត់បានប្រឆាំងនឹងគំនិតនៃការជួបជុំគ្នាដោយពួកគេមិនចង់រំលឹក អនុស្សាវរីយ៍របស់ម្ដាយរបស់ខ្លួន ដែលបានទទួលមរណភាព ដោយសារតែវាមានភាពឈឺចាប់ពេក។
ទោះយ៉ាងណាលោកគីមបានបញ្ចុះបញ្ចូលកូន ៗ របស់គាត់ដោយនិយាយថានេះជាបំណងចុងក្រោយរបស់គាត់ ក្នុងការដែលចង់ជួបភរិយារបស់គាត់បើទោះបីបានត្រឹមជួបតែស្រមោលក៏ដោយ។
ហើយកូនស្រីម្នាក់របស់គាត់គឺជុងយ៉ុន បាននិយាយថានាងយល់ព្រមនៅពេលដែលនាងចងចាំថាឪពុកនាងស្រឡាញ់ម្តាយនាងខ្លាំងប៉ុណ្ណា។
ហើយនៅថ្ងៃទី១១ ខែមករា បំណងរបស់លោកក៏បានសម្រេចមែន ដោយលោកបានចូលទៅក្នុងផ្ទះសិប្បនិម្ដិតមួយ ដែលបានរៀបចំឡើងដោយក្រុមកាងាររបស់ Munhwa ដោយលោកគឹម បានឃើញប្រពន្ធរបស់គាត់ ក្រោយពីពាក់បច្ចេកកវិទ្យាVRនៅលើក្បាលរបស់លោកភ្លាម ទឹកភ្នែករបស់លោកស្រាប់តែស្រក់និងទប់អារម្មណ៍មិនបាន។ សូម្បីតែកូនៗរបស់លោកក៏មិនអាចទប់អារម្មណ៍បានដែរ ក្រោយពេលពួកគេពិនិត្យមើល សកម្មភាពឪពុករបស់គេតាមរយះ ម៉ាស៊ីនឆ្លុះបញ្ចាំងអំបីសកម្មភាទាំងនោះ។
ចង់ដឹងថាលោកគីម មានអារម្មណ៍បែបណា ពេលដែលឃើញប្រពន្ធរបស់ខ្លួន សូមទស្សនាវីដេអូខាងក្រោម៖
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ Worldofbuzz