លោក អាមូ ហាជី ជនជាតិអ៊ីរ៉ង់ អាយុ ៨៣ ឆ្នាំត្រូវបានគេចាត់ទុកជាបុរសដែលមានភាពកខ្វក់បំផុតនៅលើពិភពលោកខណៈដែលគាត់មិនបានងូតទឹក ក្នុងរយៈពេល ៦៥ ឆ្នាំ។ លោក ហាជី គឺជាមនុស្សដែលភ័យខ្លាចទឹកយ៉ាងខ្លាំងបំផុត គាត់ជឿជាក់ថាប្រសិនបើគាត់មុជទឹក ឬប៉ះទឹក នោះវានឹងធ្វើឱ្យលោកធ្លាក់ខ្លួនឈឺជាក់ជាមិនខាន ដែលប្រការដូចនេះហើយ ទើបធ្វើឱ្យគាត់មិនមុជទឹក្នុងរយះពេលជាង៦ទសវត្ស។
អាហារដែលលោក ហាជីចូលចិត្ដបំផុតនោះគឺ ប្រភេទសាច់រលួយ ដែលគេកត់ចំណាំឃើញថា គាត់ឧស្សាហ៍បរិភោគជារៀងរាល់ថ្ងៃ។ ដើម្បីមានសុខភាពល្អលោកហាជី ផឹកទឹកប្រាំលីត្រ ពីបំពង់ដែកដែលមាន ជាតិច្រែះរាល់ថ្ងៃ។
គាត់ក៏ចូលចិត្តជក់បារីដែរ ប៉ុន្តែគាត់បែរជាយកលាមកគោស្ងួតមកជក់ ជំនួសឱ្យថ្នាំជក់ទៅវិញ។
អ្នកស្រុកជឿជាក់ថាចិត្តដែលបែកបាក់នៃសេចក្ដីស្រលាញ់ គឺជាហេតុផលដែលោកអាម៉ា ហាជី បានជ្រើសរើសរបៀបរស់នៅបែបនេះ។ ទោះយ៉ាងណាក៏ដោយគាត់នៅតែមិនបោះបង់ចោលការស្វែងរកស្នេហា។
លោកហាជីគ្មានផ្ទះសម្បែងនោះទេ ថែមទាំងជាមនុស្សដែលវង្វេងស្មារតីថែមទៀតផង ដែលរស់នៅតំបន់វាលខ្សាច់ ក្នុងប្រហោងរូងថ្មមួយ នៅខាងក្រៅភូមិ ដែលជាញឹកញាប់គេតែងឃើញរូងដែលគាត់រស់នៅមានសភាពទ្រុឌទ្រោម បាក់បែកមែនទែន។
បើទោះបីប្រជាជននាំគាត់មកនៅក្នុងភូមិ និងសង់ខ្ទមជូនគាត់រស់នៅ ក៏គាត់មិនព្រមនោះដែរ ចុងក្រោយគាត់នៅតែជ្រើសរើសការរស់នៅតាមរបៀបរបស់គាត់ដូចពីមុន។
ក្រលេកមកមើលនៅជុំវិញខ្លួនប្រាណរបស់គាត់ ប្រៀបដូចជាមនុស្សម្នាក់ដែលមានពណ៌សម្បុរស្រដៀងទៅនឹងភពផែនដីទៅហើយ និងមានសភាពពិបាកមើលមែនទែន ដែលគេឱ្យរហ័ស្សនាមជូនគាត់ថា បុរសកំពូលកង្វក់ បំផុតនៅលើពិភពលោក។
លោកហាជីមិនខ្វល់អំពីពិភពលោកបច្ចុប្បន្ននោះឡើយថាវា មានការប្រែប្រួលទៅជាយ៉ាងណាក៏លោកមិនខ្វល់ដែរ ជាមួយនិងជីវិតពនេចររបស់លោក។
សូមទស្សនាវីដេអូ ពី Wonder World៖
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ Business Today