ប្រទេសថៃ៖ អ្នកដឹកជញ្ជូនម្ហូបអាហារ Food Panda បានដឹកជញ្ជូនម្ហូបអាហារដែលដែលភ្ញៀវបានកុម្ម៉ង់ តាមរយះការបើកនូវ ទូកម៉ាស៊ីនតូចមួយ ជាមួយនឹងមួកពណ៍ផ្កាឈូក និងអាវផ្កាឈូករបស់សេវាកម្ម Food Panda ទៅឱ្យអតិថិជនដែលជាអ្នកនេសាទ នៅទន្លេ ឆាឆឹងសាវ បេងផាគង់។
បុរសម្នាក់ដែលបានថតសកម្មភាពនេះ បានសេសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា “ វ៉ោវ Food Panda ឥលូវមានសេវាកម្មដឹកលើកទឹកដោយប្រើទូកទៀត ពិតជាឡូយមែនទែន ”
ជាក់ស្តែងអ្នកដឹកជញ្ជូនមិនបានដឹងថាគាត់ត្រូវជិះទូកឆ្លងទន្លេ ដឹកអាហារទៅឱ្យអតិថិជននោះឡើយ តែស្រាប់តែដល់ច្រាំងទន្លេ ស្រាប់តែ ទីតាំងរបស់អ្នកកុម្ម៉ង់នៅតាមដងទន្លេ គឺតម្រូវឱ្យគាត់ឆ្លងផ្នែកទន្លេម្ខាងទៀត ដូច្នេះគាត់ក៏សម្រចចិត្ដ យកទូកជិះឆ្លងដើម្បីដឹកជញ្ជូនម្ហូបអាហារនោះទៅឱ្យអតិថិជនរបស់គាត់
ចំណែកឯអ្នកដែលកុម្ម៉ង់អាហារនោះ ក៏មិនបានដឹងថា អ្នកដឹកជញ្ជូនដឹកឆ្លងទន្លេនោះដែរ គឺដឹងនៅពេលដែលអ្នកដឹកជញ្ជូនខលមកគាត់ឱ្យមកទទួលម្ហូបអាហារ ស្រាប់តែគាត់ភ្ញាក់ខ្លួនព្រឺត។
យោងទៅតាមការចុះផ្សាយបានបញ្ជាក់ថាអតិថិជនដែលកុម៉្មង់ម្អូបអាហារនោះមិនបានបន្ថែមថ្លៃសេវាដល់អ្នកដឹកចំពោះការដឹកមកឆ្លងកាត់ទន្លេនោះឡើយ។
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ thethaiger