អតីតប្រមុខវិទ្យសាស្ដ្រអវកាស អ៊ីស្រាអែល បង្ហាញថា ពួកអេលៀនពិតជាកំពុងធ្វើការជាមួយមនុស្សលោកយើងពិតមែន។
អតីតប្រមុខវិទ្យសាស្ដ្រអវកាស អ៊ីស្រាអែល និងជាសាស្រ្តាចារ្យបច្ចុប្បន្នផ្នែកអវកាសរបស់អ៊ីស្រាអែលបាននិយាយនៅក្នុងបទសម្ភាសន៍មួយថាពួកអេលៀន ពិតជាមានមែនហើយពួកគេកំពុងធ្វើការយ៉ាងសម្ងាត់ជាមួយរដ្ឋាភិបាលរបស់យើងនិងកំពុងតែចរចាអំពីពេលវេលាជាមួយយើងផងដែរ។
អតីត Haim Eshed អវកាសយានិករូបនេះបានប្រាប់ទស្សនាវដ្ដីសារព័ត៌មានយេរ៉ូសាលឹម ថា សហរដ្ឋអាមេរិក អ៊ីស្រាអែល និងពពួកអេលៀន បានចូលរួមធ្វើការជាមួយគ្នាយ៉ាងសម្ងាត់បំផុតជាយូរមកហើយ ។
លោក Haim Eshed ដែលបានចូលរួមក្នុងកម្មវិធីសន្តិសុខអវកាសជាតិរបស់អ៊ីស្រាអែលពីឆ្នាំ ១៩៨១ ដល់ឆ្នាំ ២០១០ បាននិយាយថា ក្នុងកំឡុងកាន់តំណែង “ លោក Trump កំពុងតែជិតបង្ហាញចំពោះវត្ដមាននៃ [អត្ថិភាពរបស់ពួកអេលៀន] ប៉ុន្តែពួកអេលៀន ដែលមកពីសហព័ន្ធហ្គោលទិក “Galactic Federation” កំពុងនិយាយថា“ សូមអោយមនុស្សធ្វើចិត្ដឱ្យស្ងប់សិន សូមឱ្យមនុស្សជាតិត្រៀមខ្លួនឱ្យបានរួចរាល់” ចំពោះវត្ដមានរបស់ពួកគេ ។
លោកបានបន្ថែមថា ពពួកអេលៀន មិនចង់ឃើញនូវការខឹងសម្បារពីមនុស្សជាតិនោះទេ និងកំពុងធ្វើឱ្យមនុស្សជាតិ មិនយល់និងមិនដឹង ផងដែរអំពីវត្ដមានរបស់ពួកគេ។
តាមសេចក្តីរាយការណ៍លោក Haim Eshed បានប្រាប់ការបោះពុម្ភផ្សាយទស្សនាវដ្ដីរបស់អ៊ីស្រាអែលឈ្មោះ Yediot Aharonot ថាគាត់អាចបញ្ជាក់ពីអត្ថិភាពនៃអេលៀន ពីព្រោះគាត់អះអាងថាពួកគេបានស្ថិតនៅក្នុងចំណោមពួកយើងអស់រយៈពេលជាយូរមកហើយ។ គាត់ថែមទាំងនិយាយទៀតថាពួកគេមានអង្គការផ្ទាល់របស់ពួកគេគឺ "សហព័ន្ធហ្គាឡាក់ទិក" ។
លោក Haim Eshed បាននិយាយថារហូតមកដល់ថ្ងៃនោះ ពួកអេលៀន បានធានាកិច្ចព្រមព្រៀងមួយ ដើម្បីរក្សាចលនារបស់ពួកគេអំពីការធ្លាក់ចុះមក ជាការសម្ងាត់។
យោងតាមសារព័ត៌មានជ្វីហ្វបាននិយាយថា“ ពួកគេបានរង់ចាំមនុស្សជាតិវិវត្តនិងឈានដល់ដំណាក់កាលមួយនៃការស្វែងយល់អំពីមូលដ្ឋានគ្រឹះដ៏រឹងមាំនៃលំហ និងលំហអាកាស” សិន ។
លោក Haim Eshed បន្ថែមទៀតថា“ មានកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលសហរដ្ឋអាមេរិកនិងពូកអេលៀន ។ ពួកគេបានចុះកិច្ចសន្យាជាមួយយើងដើម្បីធ្វើការពិសោធន៍នៅភពផែនដីទីនេះ។ ពួកគេក៏កំពុងតែស្រាវជ្រាវនិងព្យាយាមស្វែងយល់អំពីមូលដ្ឋានគ្រឹះ នៃសាកលលោកទាំងមូលហើយពួកគេចង់អោយមនុស្សជាតិជាអ្នកជួយពួកគេ ។
ដោយបានកំណត់យក មូលដ្ឋានជម្រៅដែលនៅក្រោមដីនៃភពព្រះអង្គារ ជាកន្លែងដែលតំណាងរបស់រវាងអេលៀននិងអវកាសយានិកអាមេរិករបស់មនុស្សជាតិផងដែរ។ "
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ wion