យោងតាមបាតុករ នៅទីក្រុងណៃពិដោ ដែលបានចូលរួមក្នុងការតវ៉ាបានប្រាប់ AFP អោយបានដឹងថាប៉ូលីសនៅក្នុងរដ្ឋធានីរបស់ប្រទេសមីយ៉ាន់ម៉ាបានប្រើប្រាស់កាណុងបាញ់ទឹកកាលពីថ្ងៃច័ន្ទ (៨ កុម្ភៈ) ប្រឆាំងនឹងក្រុមបាតុករដែលធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារយោធាកាលពីសប្តាហ៍មុន។
អ្នកថតរូប AFP ម្នាក់ក៏បានធ្វើជាសាក្សីផងដែរចំពោះឧប្បត្តិហេតុនេះដែលបានរាយការណ៍ជាលើកដំបូងអំពីការប្រើប្រាស់ឡានកាណុងបាញ់ទឹកប្រឆាំងនឹងក្រុមបាតុករចាប់តាំងពីការប្រមូលផ្តុំគ្នាបានចាប់ផ្តើមកាលពី ៣ ថ្ងៃមុន។
បើយោងតាមរបាយការណ៍បន្ថែមបានឱ្យដឹងថា ប៉ូលីសបានប្រើ កាណុងបាញ់ទឹកយ៉ាងខ្លាំង ដើម្បីបំបែកការ ប្រឆាំងនឹងក្រុមអ្នកតវ៉ារាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នា បានយ៉ាងឆាប់រហ័ស ។ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថាក្រុមអ្នកតវ៉ាមួយចំនួនហាក់ដូចជាត្រូវបានរងបួសរហូត ធ្វើឱ្យក្រុមអ្នកតវ៉ាខ្ទាតបោកខ្ទប់និងដីក៏មានដែរ។
ក្រុមប៉ូលីសបានបញ្ឈប់ការប្រើប្រាស់ឡានកាណុងបាញ់ទឹក និងអំពាវនាវឱ្យបញ្ឃប់នូវការតវ៉ា ប៉ុន្តែហ្វូងបាតុករនៅតែបន្តធ្វើបាតុកម្មបន្ថែមទៀតកាន់តែច្រើនឡើងៗ។
ហ្វូងមនុស្សជាច្រើនបានចូលរួមបាតុកម្មប្រឆាំងរដ្ឋប្រហារនៅទូទាំងប្រទេសមីយ៉ាន់ម៉ានៅពេលដែលកម្មករបានធ្វើកូដកម្មទូទាំងប្រទេសទាមទារឱ្យមានការដោះលែងមេដឹកនាំលោកស្រីអ៊ុងសានស៊ូជីដែលត្រូវបានបណ្តេញចេញពីតំណែងឱ្យមានការវិលត្រឡប់នៃលទ្ធិប្រជាធិបតេយ្យឡើងវិញ។
សម្រួលអត្ថបទដោយ៖ SOPHEA
ប្រភព៖ CNA