វីវហើយ! ក្រោយបុរសម្នាក់ល្បីក្នុង TikTok ច្រៀងបទអសុរោះ ដែលធ្វើឲ្យប៉ះពាល់ដល់ស្រ្តីខ្មែរ ស្រាប់តែ អាចារ្យ​ធំ ប្រតិកម្មថា…(មានវីដេអូ)
សីហា
-

នេះ​ជា​រឿង​គួរ​ឲ្យ​ចាប់អារម្មណ៍ និង​ក៏​គួរ​ឲ្យ​ចេះ​ស្វែងយល់​ទាំងអស់គ្នា​ផងដែរ ខណៈ​ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ អាចារ្យ​ធំ នគររាជ ដែលតែងតែឈឺឆ្អើលរឿង​វប្បធម៌​ជាតិ និង​ក៏​ជា​អ្នក​យល់ដឹង​ជ្រៅជ្រះ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរ បានចេញ​មុខ​ប្រតិកម្មធ្ងន់ៗទៅលើបុរសម្នាក់ដែលមានរហ័សនាមថា ពូហុន Remix បទអី ដែលធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះស្រ្តីខ្មែរយើង។

ក្នុងវីដេអូនេះ បង្ហាញថាគាត់បានប្រើប្រាស់នូវបទចម្រៀងអសុរោះ គ្មានសីលធម៌ ជេរប្រមាថមើលងាយលើស្ត្រីភេទជាខ្លាំង ជាមួយនឹងក្បាច់រាំរបស់ពួកគេ លើកដៃលើកជើងយ៉ាងស្រុះគ្នាយ៉ាងសប្បាយរីកថ្លើមប្រមាត់ ហើយថតយកបង្ហោះតាមបណ្តាញសង្គមតិកតុក ធ្វើឲ្យមហាជនរិះគន់ និងថ្កោលទោសជាខ្លាំង។

យ៉ាងណាមិញ មហាជនទូទៅប្រទេសមិនពេញចិត្តចំពោះការច្រៀងបែបនេះឡើង ហើយមហាជនក៏ស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានវិធានការការផ្លូវច្បាប់ណាមួយ ដាក់ទោសបុរសឡប់សតិ គ្មានសីលធម៌ខាងលើឲ្យបានធ្ងន់ធ្ងរបំផុត ព្រោះវាបង្ហាញពីការធ្លាក់ចុះសីលធម៌របស់កូនខ្មែរ ដែលមានថ្លើមធំហ៊ានប្រមាថមើលងាយដល់ស្រ្តីខ្មែរ និងទុកជាការព្រមានដល់អ្នកដទៃទៀត កុំឲ្យយកគំរូតាម។ 

ចំពោះ អាចារ្យ​ធំ នគររាជ ក៏បានបង្ហោះសារប្រតិកម្មធ្ងន់ៗថា ចង់ពឹងច្បាប់ដែរ​ តែ...បានត្រឹមសុំទោស តេីគួររកវិធីអី​ ដេីម្បីឱ្យហ្វូងអាថោកអស់នេះ​ រលាយផុតពីផែនដីខ្មែរ? អរគុណ​ ពេញចិត្តឬអត់​ MyTV ដែលតែងតែ​គាំទ្រហ្វូងអាអត់ខួរអស់នេះ៕

ទស្សនាវីដេអូខាងក្រោម៖