សូម្បីតែលោក សុខ ដែន ក៏មិនពេញចិត្តចំពោះតារា TikTok ម្នាក់នេះ ហើយក៏បានបង្ហោះសារបែបនេះថា…(មានវីដេអូ)
សីហា
-

ប្រិយមិត្តខ្លះប្រាកដជាស្គាល់ តារាសម្តែង ក្បាច់គុនបុក្កតោ លោក សុខ ដែន ដែលបានធ្វើជាវីដេអូរខ្សែភាពយន្តខ្នាតខ្លី ស្នាដៃនិពន្ធ និងដឹកនាំរឿង ពូសន្តិសុខ នឹងរឿងវិប្ប ដិ សារី ហើយថ្មីៗនេះ លោក បានបញ្ចេញបទថ្មីមួយបទដែលមានចំណងជើងថា អតីតកាល ដែលជាភាពយន្តខ្នាតខ្លី បែបអប់រំ ។


ក្នុងនោះដែរ លោក សុខ ដែន បានសម្តែងការមិនពេញចិត្ត ហើយ​ប្រតិកម្មធ្ងន់ៗទៅលើបុរសម្នាក់ដែលមានរហ័សនាមថា ពូហុន Remix បទអី ដែលច្រៀង ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងចំពោះស្រ្តីខ្មែរយើង ក្នុងខ្លឹមសារនោះលោក សុខ ដែន បានសរសេរថា “អាគាត់នេះបានល្បីតាមតិចតុកតិចតួចឆ្កួតម៉ង សំុអោយក្រសួងវប្បធម៌និងអាជ្ញាធរជួយហៅបុកគោលម្នាក់នេះទៅអប់រំចេញផង”។

ក្នុងវីដេអូនេះ បង្ហាញថាគាត់បានប្រើប្រាស់នូវបទចម្រៀងអសុរោះ គ្មានសីលធម៌ ជេរប្រមាថមើលងាយលើស្ត្រីភេទជាខ្លាំង ជាមួយនឹងក្បាច់រាំរបស់ពួកគេ លើកដៃលើកជើងយ៉ាងស្រុះគ្នាយ៉ាងសប្បាយរីកថ្លើមប្រមាត់ ហើយថតយកបង្ហោះតាមបណ្តាញសង្គមតិកតុក ធ្វើឲ្យមហាជនរិះគន់ និងថ្កោលទោសជាខ្លាំង។

យ៉ាងណាមិញ មហាជនទូទៅប្រទេសមិនពេញចិត្តចំពោះការច្រៀងបែបនេះឡើង ហើយមហាជនក៏ស្នើឲ្យសមត្ថកិច្ចពាក់ព័ន្ធ ត្រូវមានវិធានការការផ្លូវច្បាប់ណាមួយ ដាក់ទោសបុរសឡប់សតិ គ្មានសីលធម៌ខាងលើឲ្យបានធ្ងន់ធ្ងរបំផុត ព្រោះវាបង្ហាញពីការធ្លាក់ចុះសីលធម៌របស់កូនខ្មែរ ដែលមានថ្លើមធំហ៊ានប្រមាថមើលងាយដល់ស្រ្តីខ្មែរ និងទុកជាការព្រមានដល់អ្នកដទៃទៀត កុំឲ្យយកគំរូតាម៕