យោងតាមក្រសួងសុខាភិបាលឥណ្ឌាបានរាយការណ៍ថាប្រទេសឥណ្ឌាបានរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីចំនួន ១៤.១៩៩ នាក់និងមានអ្នកស្លា ប់ចំនួន ៨៣ នាក់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយកាលពីថ្ងៃច័ន្ទ។
ចំនួនអ្នកស្លាប់សរុបនៅក្នុងប្រទេសបានកើនឡើងដល់ ១.៥៦.៣៨៥ នាក់ជាមួយនឹងចំនួនករណីសកម្មកើនឡើងដល់ ១.៥០.០៥៥ នាក់។ ចំនួនករណីសរុបនៅក្នុងប្រទេសបានកើនឡើងដល់ ១.១០.០៥.៨៥០ នាក់។
យោងតាមរដ្ឋាភិបាលការចាក់វ៉ាក់សាំងចំនួន ១,១១,១៦,៨៥៤ ត្រូវបានអនុវត្តនៅក្នុងប្រទេសនេះ។ ទីក្រុង ពូណេ (Pune) នៅក្នុងរដ្ឋម៉ាហារ៉ាសស្ដ្រា ( Maharashtra) ដែលជាទីក្រុងមួយដែលរងគ្រោះខ្លាំងជាងគេដោយសារវីរុសនេះបានរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីចំនួន ១.១៧៦ នាក់និង ៦ នាក់បានស្លា ប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។ ចំនួនអ្នកស្លា ប់ដោយសារវីរុសបានកើនឡើងដល់ ៩.១៨៣ នាក់នៅក្នុងទីក្រុងមួយនេះ។
រដ្ឋ Maharashtra បានរាយការណ៍ថាមានករណីឆ្លងវីរុសថ្មីចំនួន ៦.៩៧១ នាក់ជាមួយនឹងការស្លា ប់ចំនួន ៣៥ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ។ ចំនួនករណីនៃការឆ្លងនៃវីរុសកូវី១៩ នៅក្នុងរដ្ឋបានកើនឡើងដល់ ២១.០០.៨៨៤ ដោយចំនួនអ្នកស្លាប់កើនឡើងដល់ ៥១.៧៨៨ នាក់។
ក្រសួងសុខាភិបាលបាននិយាយថាចំនួនករណីសកម្មនៃការឆ្លងនៅក្នុងរដ្ឋ Maharashtra មានចំនួន ៥២.៩៥៦ នាក់។
ទន្ទឹមនឹងនេះដែររដ្ឋាភិបាលរបស់លោក អូឌីសាបានធ្វើការណែនាំដល់អាជ្ញាធរទាំងអស់ឱ្យធានានូវការអនុវត្តយ៉ាងតឹងរឹងនូវគោលការណ៍ណែនាំនៃការឆ្លងមេរោគបន្ទាប់ពីការរីករាលដាលថ្មីៗនៅក្នុងរដ្ឋមួយចំនួន។
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ wionews