មង្គលការមួយនៅ ព្រៃវែង មានភ្ញៀវ ៨០០ នាក់ចូលរួម ក្នុងនោះមានជាង ៤០ នាក់រកឃើញថាបានពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ
ស៊ីហៀង
- 500

ព្រៃវែង ៖ លោក ចាន់ ថា អភិបាលរងខេត្តព្រៃវែង បានឲ្យដឹងថា តាមការផ្ដល់ព័ត៌មានពីសមត្ថកិច្ចរាជធានីភ្នំពេញថា មានស្ត្រីម្នាក់ឈ្មោះ ល.ស.ផ អាយុ៣៥ឆ្នាំ ស្នាក់នៅខុនដូ Skyline Dumex តេស្តវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ ហើយបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិប្រឆាំ​ ងរោគរបេង រាជធានីភ្នំពេញ។

លោកបានបន្តថា ស្ត្រីរូបនេះនឹងមិត្តភក្កិបីនាក់ បានមកចូលរួមមង្គលការនៅភូមិទួលសង្កែទទឹង ឃុំជាច ស្រុកកំចាយមារ ខេត្តព្រៃវែងនៅថ្ងៃ១៧ ខែកុម្ភៈ វេលាម៉ោង ១២ ដល់ម៉ោង ៣ និង ៣០នាទីរសៀល។ នៅចំពោះមុខ អាជ្ញាធរបានចុះស្រាវជ្រាវ និងចាត់វិធានការចំពោះអ្នកដែលពាក់ព័ន្ធដោយផ្ទាល់ ចំនួន១៤នាក់ ធ្វើចត្តាឡីស័កយកសំណាកទៅពិនិត្យ និងមិនផ្ទាល់២៧នាក់ រួមទាំងអ្នកពាក់ព័ន្ធដោយប្រយោលផ្សេងទៀត ណែនាំនៅដាច់ដោយឡែក និងបន្តស្រាវជ្រាវ៕ 

(រូបភាពទាំងអស់ជារូបតំណាង)