ថៃរកឃើញប៊ីចេងម៉ាក អាជីណូម៉ូតូ ម្សៅស៊ុបក្លែងក្លាយចំនួន ៥ពាន់កញ្ចប់និងផលិតផលខុសច្បាប់ដ៏ទៃទៀតជាច្រើន
-

ថៃ៖ មន្ត្រីនៃនាយកដ្ឋានប៉ូលីសការពារអ្នកប្រើប្រាស់និងរដ្ឋបាលចំណីអាហារនិងឱសថបានឆ្មក់ចូលក្នុងបរិវេណទីតាំងរោងចក្រមួយកន្លែងនៅក្នុងស្រុកឡុកកា បន្ទាប់ពីមានពាក្យបណ្តឹងរបស់ក្រុមហ៊ុន អូរ៉ាដា ក្នុងការក្លែងផលិតផលវេចខ្ចប់នូវការផលិត ប៊ីចេង ម្សៅលាងចាននិងផលិតផលផ្សេងៗទៀត របស់រោងចក្រ នេះបើយោងតាមការបញ្ជាក់របស់លោកឧត្តសេនីយ៍ឯក វ៉ាវីត ឆៃកាំង អនុប្រធានការិយាល័យស៊ើបអង្កេតកណ្តាលប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារ។

លោកឧត្តមសេនីយ៍ទោ ណាថាសាក់ ឆាវ៉ាន់ណាសៃ មេបញ្ជាការអង្គភាពប៉ូលីសការពារអ្នកប្រើប្រាស់និងអគ្គលេខាធិការរងរបស់រដ្ឋបាលចំណីអាហារនិងឪសថលោក ស៊ូផាត់ត្រា ប៊ូនសឹម  ក៏មានវត្តមាននៅក្នុងសន្និសីទសារព័ត៌មាននេះដែរ។

ការវាយឆ្មក់នេះគេបានរកឃើញ ប៊ីចេង ម៉ាកអាជីណូម៉ូតូ និងម្សៅស៊ុបចំនួន ៥០០០កញ្ចប់ ដែលជាផលិតផលដ៏ពេញនិយម និងផលិតផលក្លែងក្លាយ ចំនួនជាង២២តោនទៀត ក្នុងនោះមានអំបិល ១.៤ តោន សម្បកវេចខ្ចប់ទទេម៉ាកប៊ីចេងអាជីណូម៉ូតូ ចំនួន ១១០.០០០កញ្ចប់ សាប៊ូលាងចានម៉ាក សាន់ឡៃយ៍ ២០កញ្ចប់ និងកញ្ចប់ទទេចំនួន២៥.០០០កញ្ចប់ទៀតដែលគ្មានស្លាកយីហោ សាប៊ូក្លែងក្លាយ២.០៨៨ ដែលបិតនៅម៉ាកយីហោរបស់ក្រុមហ៊ុនសាប៊ូដុំ បេនណេត យ៉ាងហោចណាស់បាវជីចំនួន ២០ ដែលផ្ទុកសាប៊ូរង់ចាំការវេចខ្ចប់និងឧបករណ៍វេចខ្ចប់ដ៏ទៃទៀត។

លោក ឆៃ ប្រាប់លេង Chai នាយកគ្រប់គ្រងផលិតផលសាប៊ូ បេនណេតបាននិយាយថាទំនិញក្លែងក្លាយដែលមានស្លាកសាប៊ូ Bennett ច្រើនតែលក់នៅផ្សារចៃឆ្កេឬនៅលើហ្វេសប៊ុក។

លោកឧត្តមសេនីយ៍ឯកវ៉ាវីត ឆៃកាំង បាននិយាយថាការស៊ើបអង្កេតរបស់ប៉ូលីសបានរកឃើញថារោងចក្រនេះបានផលិតផលិតផលក្លែងក្លាយអស់រយៈពេលជាងមួយឆ្នាំហើយ។

លោកឧត្តមសេនីយ៍ឯកវ៉ាវីត បាននិយាយថាផលិតផលទាំងនោះត្រូវបានគេផលិតដោយការលាយចូលគ្នារវាងប៊ីចេងនិងអំបិលរួចវេចខ្ចប់ដោយការក្លែងបន្លំជាម៉ាករបស់ប៊ីចេងអាជីណូម៉ូត រួចត្រូវបានលក់នៅភាគខាងត្បូងប្រទេសភាគច្រើននៅ យ៉ាឡា ផាតានីនិងណារ៉ាធីវ៉ាត។

ក្រុមមន្រ្តីបាននិយាយថាការចោទប្រកាន់ដំបូងត្រូវបានធ្វើឡើងប្រឆាំងនឹងក្រុមហ៊ុនពីបទរំលោភលើច្បាប់ចំណីអាហារច្បាប់សារធាតុគ្រោះថ្នាក់ប្រភេទទី ១ និងច្បាប់នៃគ្រឿងសំអាង។

ភាគីដែលរងការខូចខាតត្រូវបានគេអញ្ជើញឱ្យដាក់ពាក្យបណ្តឹងប្រឆាំងនឹង "អ្នកផលិត" នៃផលិតផល។ ប៉ូលីសមិនបានបញ្ចេញឈ្មោះ“ អ្នកផលិត” នូវផលិតផលក្លែងក្លាយនោះទេ និងបានផ្សព្វផ្សាយទៅដល់អ្នកប្រើប្រាស់កុំឱ្យទិញនូវផលិតផលដែលមានតម្លៃទាបជាងផលិតផលពិតប្រាកដ ឬក៏អាចរាយការណ៍អំពីផលិតផលក្លែងក្លាយតាមរយះ ១៥៥៦។

សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ Bangkok Post