ថៃ៖ វ៉ាក់សាំងចំនួន ៣១៧.០០០ ដូសដំបូងបង្អស់ដែលសម្រាប់ចាក់បង្ការកូវីដ ដែលវ៉ាក់សាំងចំនួន ២០០,០០០ ដូសបានដឹកមកពីក្រុមហ៊ុនឱសថចិន Sinovac និង ១១៧,០០០ដូស មកពីក្រុមហ៊ុនឱសថអង់គ្លេស - ស៊ុយអែតគឺ AstraZeneca បានមកដល់ប្រទេសថៃកាលពីថ្ងៃពុធនេះ។
ក្នុងនោះដែរខេត្ដចំនួនពីរនិងតំបន់មួយនឹងទទួលបានការចាក់នូវវ៉ាក់សាំងកូវីដមុនគេនោះមានដូចជា សាមុតសាខន ឈៀងម៉ៃ និងតំបន់ តាក់ ដែលការចាក់នេះត្រូវបានផ្ដល់សម្រាប់អ្នកដែលមានអទិភាពដូចជាក្រុមគ្រូពេទ្យ និងក្រុមដែលងាយបង្កគ្រោះ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី០១ ខែមិនា។
វ៉ាក់សាំងកូវីដ Sinovac ចំនួន ២០០,០០០ ដូស ដំបូងនឹងត្រូវបានត្រួតពិនិត្យដោយមន្រ្តីពីរដ្ឋបាលចំណីអាហារនិងឪសថនិងរដ្ឋបាលឱសថរដ្ឋាភិបាលរយៈពេល ៣ ថ្ងៃ មុនអនុញ្ញាតឱ្យប្រតិបត្ដិការ។
វ៉ាក់សាំងទាំងនេះនឹងត្រូវផ្តល់ទៅក្រុមអាទិភាពក្នុងខេត្តចំនួន ១៣ ដែលមានអត្រាឆ្លងខ្ពស់បំផុត។ ជាងពាក់កណ្តាលនៃកញ្ចប់វ៉ាក់សាំង Sinovac នឹងត្រូវបានបម្រុងទុកសម្រាប់ខេត្ដសាមុតសាខុន ដែលជាចំណុចកណ្តាលនៃការផ្ទុះចុងក្រោយបង្អស់របស់ប្រទេសថៃនិងទីក្រុងបាងកក។
ខេត្ដសាមុទសាខន និងត្រូវទទួលបានការចាក់វ៉ាក់សាំង Sinovac ចំនួន ៧០.០០០ដូស សម្រាប់ការចាក់ជូនក្រុមគ្រូពេទ្យ អ្នកឆ្លង និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ។ ចំណែកខេត្ដឈៀងម៉ៃ នឹងទទួលបានវ៉ាក់សាំង Sinovac ចំនួន ៣.៥០០ដូស។
លោកវេជ្ជបណ្ឌិត ចាតុឆៃ ម៉ានែរ៉ាត់ ប្រធានការិយាល័យសុខភាពសាធារណៈខេត្តឈៀងម៉ៃមានប្រសាសន៍ថាខេត្តគ្រោងនឹងចាក់វ៉ាក់សាំងបុគ្គលិកសុខាភិបាលចំនួន ១.៧៥០ នាក់នៅថ្ងៃទី ១ ខែមីនាហើយមនុស្សចំនួន ៤១.៧៥០ នាក់នឹងត្រូវទទួលថ្នាំបង្ការនៅខែឧសភា។ បុគ្គលិកពេទ្យនិងសុខភាពប្រមាណ ៥.០០០ នាក់ក៏នឹងត្រូវចាក់វ៉ាក់សាំងនៅតំប់ម៉ាយថេត នៅថ្ងៃទី ១ ខែមីនាផងដែរ។
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ Bangkok Post