ក្រសួងមហាផ្ទៃ សម្រេចបណ្តេញនាយកសារព័ត៏មាន Angkor Today​ ចេញពីប្រទេសកម្ពុជា ក្រោយផ្សព្វផ្សាយបំភ្លៃការពិត រឿង
ស៊ីហៀង
-

ក្រសួងមហាផ្ទៃ ប្រកាសស្តីពីការបញ្ចេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជា ដោយជនបរទេសម្នាក់នោះមានឈ្មោះថា SHEN KAIDONG ជាជនជាតិចិន និងជានាយកសារព័ត៏មាន Angkor Today​ ក្រោយផ្សព្វផ្សាយព័ត៏មានប្រឌិត ថា "កម្ពុជាលក់វ៉ាក់សាំង ដែលជាជំនួយរបស់ចិន "។ ក្រោយពីបំ ភ្លៃការពិត រឿងផ្សព្វផ្សាយ​ព័ត៏មានមិនពិតហើយនោះ ក្រសួងមហាជន ក៏បានសម្រេច បណ្តេញបុរសជនជាតិចិន ដែលមានឈ្មោះ ខាងលើ ចេញពីប្រទេស កម្ពុជា និងមិនឲ្យវិលត្រឡប់មកវិញជាដាច់ខាន។


តាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃ ដូចខាងក្រោមថា៖

បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជាចំពោះជនបរទេសឈ្មោះ SHEN KAIDONG ភេទប្រុស ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី ២២ ខែធ្នូ ឆ្នាំ១៩៦៩ លិខិតឆ្លងដែនលេខ E99812704 ពាក់ព័ន្ធប   ទល្មើ   សប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជា ទៅប្រទេសដើមវិញ និងហា  មឃា  ត់ចូលព្រះរាជាណាចក្រកម្ពុជាជាថ្មី។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍មានភារកិច្ចបណ្តេញជនបរទេសដូចមានចែងក្នុងប្រការ១ ចេញពីព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេលប្រាំពីរថ្ងៃយ៉ាងយូរគិតចាប់ពីថ្ងៃចេញប្រកាសនេះ។

អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អគ្គនាយក នៃអគ្គនាយដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម និងអង្គភាពពាក់ព័ន្ធត្រូវអនុវត្តប្រកាសនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕