គ្រួសារកក់ក្តៅ! អូនឆលី កូនប្រុសអ្នកនាង ឱក សុគន្ធកញ្ ដាក់ប៉ុន្មានប៉ុស្តិ៍នេះ សង្ហារមិនណយទេ មើលតែរាងទៅដឹងហើយ
ស៊ីហៀង
-

កំពូលតារាចម្រៀង​ដ៏មានប្រជាប្រិយភាព និង ទទួលបានការគាំទ្រ យ៉ាងច្រើនសន្ធឹកសន្ធាប់ ពិសេសគឺមិត្តៗយុវវ័យផ្ទាល់តែម្តង ពិតជាមានការស្រលាញ់ នូវទឹកដមសំលេងរបស់អ្នកនាង​ជាខ្លាំង។ ចាប់តាំងពី អ្នកនាង​ ឱក សុគន្ធកញ្ញា បានចាប់ដៃសាងគ្រួសារ ជាមួយនិងលោក អ៉ីង សុខលី​ មក គេសង្កេតឃើញថា​ គ្រួសាររបស់អ្នកនាងពិតជាក្តីសុខ សុភមង្គល។

អ្វីដែលធ្វើឲ្យមហាជន កាន់តែចាប់អារម្មណ៍នោះ គឺ អ្នកនាងបាន និងក្រុមគ្រួសារតូចមួយនេះ បានធ្វើដំណើរកំសាន្ត ទៅតំបន់ទេសចរណ៍ជាច្រើន នៅក្នុងប្រទេសកម្ពុជា​ជាច្រើនបន្តបន្ទាប់ ។ ដោយឡែកអ្នកនាង ធ្លាប់បានទៅកន្លែងមួយ​ កំឡុងពេលដែលអ្នកនាង​កំពុងតែពរពោះ អូន ឆលី ។ 

ដោយសារតែតំបន់នោះ មានទេសភាពស្អាត ខ្យល់បរិសុទ្ធ និង ជាកន្លែងដែលគួរឲ្យ ស្រលាញ់នោះ អ្នកនាង ក៏បានទៅកាន់ទីកន្លែងម្តងទៀត កាលពីពេលថ្មីៗនេះ។ ជាក់ស្តែង នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក អ៉ីង សុខលី បានបង្ហោះសារថា "ទីបំផុតបានមកស្នាក់នៅកន្លែងនេះម្តងទៀត ជាមួយCharlie គ្រាន់តែលើកមុន Charlie មិនទាន់កើត .... "។

បើងាកមើលម៉ូដែលតូចរបស់យើងវិញ គឺអូនឆលី បង្ហាញរូបរាង ដ៏ស្រស់សង្ហាជាមួយព្រៃធម្មជាតិ នៅភូមិបៃតង ដែលមានដើមឈើ ត្រជាក់ជាប់ចិត្ត និងទេសភាព យ៉ាងស្រស់ស្អាត អមជាមួយម៉ូដែលតូចច្រឡឹង និងគួរឲ្យក្នាញ់ផងនោះ ពិតជាធ្វើទីកន្លែងមួយនេះកាន់តែគួរឲ្យចង់ទៅលេងកំសាន្ត។

នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់អូន ឆលី តូច របស់យើងបានបង្ហោះសារ អមជាមួយរូបភាពថា "ព្រៃឈើផ្តល់នូវការរស់រាននិងការពារដល់ជីវិតមនុស្សនិងសត្វនិងផ្តល់អត្ថប្រយោជន៍ជាច្រើនរាប់មិនអស់ទៀតមកដល់មនុស្សយើង។ ព្រៃជាព្រះ- ព្រៃឈើផ្តល់ជាទីជម្រកដល់ជីវិតសត្វរាប់លានប្រភេទ។ ព្រៃជាព្រះ ខ្ញុំស្រឡាញ់ព្រៃឈើ"។