យំលែងចេញ ! កម្មវិធី មង្គលការមួយកន្លែងត្រូវបានអាជ្ងាធរ ចុះណែនាំឲ្យពន្យាពេល ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍
ស៊ីហៀង
-

យោងតាមការបង្ហោះរបស់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឈើទាល ស្រុកកៀនស្វាយ នៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ២០២១ នេះបានជូនដំណឹងបែបនេះថានៅថ្ងៃព្រហស្បតិ៍១៤កើត ខែផល្គុន ឆ្នាំជូតទោស័ក ព.ស២៥៦៤ត្រូវនឹងថ្ងៃទី ២៥ខែកុម្ភៈឆ្នាំ២០២១ វេលាម៉ោង ០៨:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឈើទាល បានសហការណ៍ ជាមួយអាជ្ញាធរ ឃុំ នឹងប្រធានមណ្ឌលសុខភាព បានចុះផ្សព្វផ្សាយ ពាក់ពន្ធ័បញ្ហាជម្ងឺឆ្លង កូវីដ១៩ ដល់ បងប្អូនប្រជាពលរដ្ឋ ដែលបានរៀបចំកម្មវិធីមង្គលការ បុណ្យ និងកម្មវិធីផ្សេងៗទៀតឲ្យ

ពន្យាពេលធ្វើកម្មវិធី នឹងកន្លែងដែលមានការប្រមូលម្តុំមនុស្សច្រើន(តារាងបាល់) សំណូមពរអោយ ពួកគាត់ផ្អាកសកម្មភាព មួយរយះសិន ដើម្បីគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមបង្ការទប់ស្កាត់ជាមួយរាជរដ្ឋាភិបាល។ រួមគ្នាទាំងអស់គ្នា ដើម្បីទប់ស្កាត់ ការរាលដាលជម្ងឺ កូវីដ១៩ ។ 

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ ចំនួន ៦៩៧នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤៧៧នាក់ និងអ្នកកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យមានចំនួន ២១៧នាក់៕ ប្រភព ៖ ប៉ុស្តិ៍នគរបាលរដ្ឋបាល ឈើទាល ស្រុកកៀនស្វាយ