ការស្រាវជ្រាវថ្មីមួយបានរកឃើញថាវីរុសមួយប្រភេទស្រដៀងនឹងកូវិដ១៩ អាចរស់បានលើក្រណាត់ដែលត្រូវបានពាក់ជាទូទៅរហូតដល់ ៣ ថ្ងៃ។ ចំពោះការសិក្សានេះអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ De Montfort University ក្នុងទីក្រុង Leicester បានពិនិត្យមើលពីរបៀបដែលមេរោគឆ្លងមានលើក្រណាត់ចំនួន ៣ ដែលត្រូវបានប្រើជាទូទៅនៅក្នុងឧស្សាហកម្មថែទាំសុខភាព។
អ្នកស្រាវជ្រាវបាននិយាយថាសមា្ភរៈដែលត្រូវបានប្រើជាទូទៅក្នុងឯកសណ្ឋានថែទាំសុខភាពបង្កហានិ ភ័យនៃការឆ្លង។ លទ្ធផលបានបង្ហាញថាក្រណាត់ដែលប្រើសារធាតុ polyester មានហានិភ័យខ្ពស់បំផុតក្នុងការបញ្ជូនដោយវី រុ សនៅតែមានបន្ទាប់ពីបីថ្ងៃនិងមានសមត្ថភាពផ្ទេរទៅផ្ទៃនៃសា ច់ក្រណា ត់ដ៏ទៃផ្សេងទៀត។
នៅលើសាច់ក្រណាត់កាតុងសុទ្ធនោះវី រុ សមានសមត្ថភាពរស់នៅលើក្រណាត់នោះមានរយៈពេល ២៤ ម៉ោង ចំណែកឯសាច់ក្រណាត់ប៉ូលីកាតុង វី រុ សអាចរស់បានតែ ៦ ម៉ោងប៉ុណ្ណោះ។
ការសិក្សានេះបានរកឃើញថាដំណក់ទឹកនៃវី រុ សហ្សែនគំរូមួយហៅថា HCoV-OC43 ដែលមានរចនាសម្ព័នស្រដៀងទៅនិងគំរូវីរុស SARS-CoV-2 ដោយបន្ដក់ទៅលើសាច់ក្រណាត់ ប៉ូលីស្ទើ, ប៉ូលីកូតុន និងកប្បាសសុទ្ធ ១០០% ។ បន្ទាប់មកអ្នកវិទ្យាសាស្ត្របានតាមដានស្ថេរភាពនៃវី រុ សលើសម្ភារៈនីមួយៗរយៈពេល ៧២ ម៉ោង។
ការសិក្សាក៏បានពិនិត្យមើលវិធីលាងសម្អាតដែលគួរឱ្យទុកចិត្តបំផុតសម្រាប់យកមេ រោ គនោះចេញពីក្រណាត់កប្បាសសុទ្ធ។ មានតែនៅពេលដែលយកសាប៊ូ លាង និងការប្រើនូវសីតុណ្ហ ភាពក្ដៅកើនឡើងលើសពី ៦៧ អង្សាសេ ទើបអាចលុបបំ បាត់វី រុ សនេះចោលបានទាំងស្រុងពីសា ច់ក្រណាត់កាតុងនោះ។
ការសិក្សាក៏បានរកឃើញថាមិនមានហានិភ័យនៃការច ម្លងមេ រោគនោះទេនៅពេលដែលវត្ថុនានាត្រូវបានលាងសម្អាត។
ប្រភព៖ BBC
ប្រភព៖ SP