រំភើបជំនួស! ផ្តើមចេញពីកូនកសិករម្នាក់ រហូតទទួលគោរមងារជា ឧកញ៉ា ក្មេងជាងគេនៅក្នុងប្រទេសកម្ពុជា
សីហា
-

ប្រិយមិត្តខ្លះបានជ្រាបហើយថាអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរី ឡេង ណាវ៉ាត្រា គ្រុប និងជាអគ្គនាយកផលិតកម្ម Galaxy Navatra ថ្មីៗនេះ ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ គោរមងារ ជាអ្នកឧកញ៉ា ចំណែកលោក សុន ដារ៉ាវុធ ដែលត្រូវបានគេស្គាល់ថា ជាប្រធានផ្នែកគ្រប់គ្រងផ្នែកលក់នៃគម្រោងអចលនទ្រព្យឱ្យអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ ផ្ដល់គោរមងារ ជាឧកញ៉ា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

យុវជនរបស់កូនកសិករខ្មែរម្នាក់ បានតស៊ូពុះ ពារ  រាល់ការលំបាក ទាំងក្នុងការសិក្សា និងការងារ ហើយជួយដល់កិច្ចការសង្គម ជាច្រើន រហូត​ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ ព្រះរាជទានផ្ដល់គោរមងារជាឧកញ៉ា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១។

បើតាមប្រភពព័ត៌មានពីអ្នកធ្លាប់ស្គាល់ឧកញ៉ារូបនេះ បានឲ្យដឹងថា ​ឧកញ៉ា សុន ដារ៉ាវុធ មាន​ដើមកំ ណើត មកពីភូមិចុងព្រែក ឃុំអណ្ដូងពោធិ៍ ស្រុករមាស    ហែក ខេត្តស្វាយរៀង។ លោកបានកើត និងធំដឹងក្ដី នៅក្នុង​គ្រួសារត្រកូលកសិករមួយ ប៉ុន្ដែលោក​​មានប្រវត្តិតស៊ូជម្នះ  រាល់ការលំបា  កយ៉ាងខ្លាំង ទាំងនៅក្នុងការសិក្សា និងការងារ ដោយពុះពារគ្រប់ឧបសគ្គ រហូតមានមុខមាត់ខ្ពស់ និងទទួលបានគោរមងារជាឧកញ៉ា នាពេលនេះ។​

ប្រភពព័ត៌មាន​ បានឲ្យដឹងថា មុននឹងទទួលបានគោរមងារជាឧកញ៉ានោះ លោក សុន ដារ៉ាវុធ ​ជាអ្នកគ្រប់គ្រង និង ជាបុគ្គលិកគំរូមួយរូប មានស្នាដៃល្អ តស៊ូ ស្មោះត្រង់ជាមួយនឹងក្រុមហ៊ុន។ លោកបានជួយរាល់គ្រប់កិច្ចការងារគ្រប់គម្រោងអចលនទ្រព្យរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា តាំងពីដើមរៀងមកម៉្លេះ។ ក្រៅពីការស្មោះត្រង់នឹងក្រុមហ៊ុននោះ លោកបាន​ជួយ ដល់កិច្ចការសង្គមជាច្រើន រហូតត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់ គោរមងារជាឧកញ៉ា​៕