ក្រុងព្រះសីហនុ រកឃើញអ្នកឆ្លង កូវីដ ១៩ ចំនួន ០៨នាក់ទៀតហើយ ដែលជាករណីឆ្លងនៅក្នុងសហគមន៍ ២០ កុម្ភៈ​ ក្នុងចំណោម អ្នកឆ្លងទាំង៣៥នាក់ ដែលក្រសួងបានប្រកាសនៅព្រឹកនេះ
ស៊ីហៀង
-

នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសថា​ រកឃើញអ្នកឆ្លងជំងឺកូវីដ​១៩​ ថ្មី​ចំនួន ៣៩នាក់បន្ថែមទៀត ក្នុងនោះមាន ៣៥នាក់់ជាករណីឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍ ២០ កុម្ភៈ និង៤នាក់ទៀត ជាករណី នាំចូលពីក្រៅប្រទេស។

អ្នកឆ្លងទាំង ចំនួន៣៥នាក់ ដែលជាករណីឆ្លងនៅក្នុងសហគមន៍នោះ មានជនជាតិចិន ចំនួន ២៤នាក់ ជនជាតិវៀតណាម ចំនួន ៦នាក់ និងជនជាតិខ្មែរ ចំនួន ៥នាក់ ។ ក្នុងនោះ មាន ចំនួន ៨នាក់ បានរកឃើញនៅក្រុងព្រះសីហនុ៖ 

១. បុរសជនជាតិចិន អាយុ ៣៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

២. បុរសជនជាតិចិន អាយុ ៤៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៣. បុរសជនជាតិចិន អាយុ ២៥ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៤. ស្រ្តីជនជាតិចិន អាយុ ២៦ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៥. ស្រ្តីជនជាតិចិន អាយុ ៣០ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៦. បុរសជនជាតិចិន​ អាយុ ៣៣ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៧. បុរសជនជាតិចិន អាយុ ៣៧ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

៨. ស្រ្តីជនជាតិចិន អាយុ ៣០ឆ្នាំ មានអាសយដ្ឋាន ស្នាក់នៅ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សម្គាល់ បច្ចុប្បន្ន អ្នកជំងឺ ០៨នាក់ ខាងលើនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តព្រះសីហនុ។

ក្រសួងសុខាភិបាល សូមជម្រាបជូនថា គិតត្រឹមម៉ោង ៧និង ០០នាទី ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ​ កម្ពុជា រកឃើញ អ្នកឆ្លង កូវីដ ១៩ សរុបចំនួន ៨០២នាក់ ក្នុងនោះ អ្នកជាសះស្បើយ មានចំនួន៤៧៧នាក់ និងអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ៣២៨នាក់ (ចំណែកអ្នកជំងឺ២នាក់ដែលបាត់នោះ ក្រសួងបានរកឃើញ​និងនាំមកព្យាបាល​នៅមន្ទីរពេទ្យហើយ៕