ម៉ាឡេស៊ី៖ បេក្ខជនសិស្សវិទ្យាល័យម៉ាឡេស៊ីចំនួន៦៣នាក់ត្រូវបានអាជ្ញាធរប៉ូលីសចរាចរណ៍ធ្វើការឃាត់ខ្លួនពួកគេ កំលុងពេលពួកគេធ្វើដំណើរនៅតាមផ្លូវដើម្បីអបអរថ្ងៃចុងក្រោយនៃការប្រលងបញ្ចប់របស់ពួកគេ។
ក្នុងករណីនៃការចាប់ឃាត់សិស្សានុស្សិសនេះត្រូវបានប្រព្រឹត្ដឡើងនៅវេលាម៉ោង ៣ថ្ងៃត្រង់ ដែលក្រុមសិស្សវិទ្យាល័យអាយុ១៨ ឆ្នាំនេះបន្ទាប់ពីត្រូវបានគេរកឃើញថាពួកគេកំពុងតែទៅធ្វើពិធីជប់លៀងនៅទីតាំងភូមិចំនួនពីរគឺភូមិ ចាឡៃផាន់តាប៉ូធីឌី និងភូមិ ដាតារ៉ាន់ខេលបាង។ ។
យោងតាមលោកស៊ីណាហារីប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តច្បាប់ចរាចរណ៍របស់រដ្ឋបានអោយដឹងថានាយកដ្ឋានអនុវត្តច្បាប់អគ្គនាយកលោក ហាសានបាសាហ៊ីយា បានចេញនៅអជ្ញាប័ណ្ណធ្វើការកោះហៅនូវក្រុមក្មេងៗសិស្សវិទ្យាល័យដែលបានប្រព្រឹត្ដនៅបទល្មើលទាក់ទាក់នឹងច្បាប់ស្ដីពីចរាចរណ៍ផ្សេងៗក្រោមការគ្រប់គ្រងតំបនលេខ២៥៧ ។
លោកបាននិយាយថាក្នុងចំណោមករណីទាំងអស់ ២១ ករណីត្រូវបានពិន័យសម្រាប់ការមិនបង្ហាញអាជ្ញាប័ណ្ណក្នុងការបើកបររបស់ពួកគេ ១៧ ករណីពាក់ព័ន្ធនឹងគ្រឿងបន្លាស់មិនល្អក្នុងការបំពាក់នៅលើយាន្ដយន្ដ ការមិនពាក់មួកសុវត្ថិភាពនិងគ្មានលេខចុះបញ្ជី និង ៦ ករណីពាក់ព័ន្ធនឹងការកែប្រែផ្សែងបំពង់ស៊ីម៉ុាំង នៃការប្រែផ្សេងៗ ប៉ូលីសក៏បានរឹបអូសម៉ូតូចំនួន ១៤ គ្រឿងផងដែរ។
លោកបានមានប្រសាសន៍ថា“ ការកោះហៅចំនួន ៣ បន្ថែមទៀតសម្រាប់បទល្មើសនីមួយៗដែលគ្មានអាជ្ញាប័ណ្ណលេខផ្លាកលេខមិនត្រូវគ្នានឹងការចុះឈ្មោះរបស់ខ្លួនគ្មានការធានារ៉ាប់រងហ្វ្រាំងមិនដំណើរការលេខល្អគ្មានកញ្ចក់ចំហៀងនិងផុតសុពលភាពនៃប័ណ្ណបើកបរម៉ូតូ។
ក្នុងកំឡុងពេលប្រតិបត្តិការនេះដែរដីកាកោះចំនួន ៣ ផ្សេងទៀតក៏ត្រូវបានចេញអោយអ្នកជិះម៉ូតូដែលមានអាយុ ១៦ ឆ្នាំនិងអាយុ ១៧ ឆ្នាំនិងគ្មានការអនុញ្ញាតបើកបរដោយគ្មានអាជ្ញាប័ណ្ណ។
សូមទស្សនាវីដេអូ៖
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ WOB