នៅល្ងាចថ្ងៃទី ២៨ ខែកុម្ភះក្មេងអាយុ ៣ ឆ្នាំម្នាក់ដែល ត្រូវបានគេប្រទះឃើញនាងនៅចំហៀងយ៉រនៃខុនដូមួយនៅជាន់ទី ១២ ស្ថិតក្នុងសង្កាត់ថាញ់ស៊ុងប្រទេសវៀតណាមអ្នកស្រុកជាច្រើនបានឃើញហេតុការណ៍ហើយចាប់ផ្តើមស្រែកឱ្យគេជួយ។
ភ្លាមៗនោះអ្នកដឹកជញ្ជូនអាហារម្នាក់ឈ្មោះ ង្វៀងង៉ុកម៉ាន់ ដែលកំពុងរង់ចាំអតិថិជនរបស់គាត់នៅជាន់ផ្ទាល់ដីនៃខុនដូ នៅពេលដែលគាត់លឺសំលេងស្រែកឱ្យជួយ និងក្រលេកឃើញក្មេងស្រីដែលចេះដើរតេះតះម្នាក់នោះ គាត់បានធ្វើសកម្មភាពភ្លាមៗហើយចាប់ផ្តើមឡើងទៅលើដំបូលដែកដែលស្ថិតនៅជាន់ក្រោមនៃខុនដូ។
ក្នុងពេលជាមួយគ្នានេះក្មេងចេះដើរតេះតះបានបាត់បង់ការក្តាប់របស់នាងធ្លាក់ចុះមកដល់ក្រោម រហូតដល់សំយាបយ៉រ លោកម៉ាន់បានឡើងទៅដល់យ៉រនោះ នឹងបានរអិល ផងដែរ ក្រោយពេលក្មេងស្រីម្នាក់នោះធ្លាក់មកដល់យ៉រនោះ លោកម៉ាន់ក៏ប្រឹងស្រវាទ្រនាង ប៉ុន្ដែមានសភាពរអិលធ្វើឱ្យរបូតនាង លោកម៉ាន់ចាប់ដៃកូនក្មេងម្នាក់នោះយ៉ាងប្រញ៉ាប់ និងបាននាំនាងយកមកដី ដើម្បីធ្វើការជួយសង្គ្រោះ ។
លោកម៉ាន់ បាននិយាយថាក្មេងទើបចេះដើរតេះតះមានឈាមចេញពីមាត់នាងបន្ទាប់ពីការធ្លាក់ដួល។ តាមការអោយដឹងពី VN Express បានអោយដឹងថាក្មេងតូចដែលទើបតែចេះដើរតេះតះនោះត្រគៀករបស់នាងបានវៀច នឹងកំពុងស្ថិតនៅក្នុងការតាមដាននៅឯមន្ទីរពេទ្យ ចំណែកឯលោកម៉ាន់ សាច់ដុំដៃរបស់គាត់ត្រូវរលាត់ដាច់បន្ទាប់ពីឧប្បត្តិហេតុ។
គាត់ពិតជាវីរៈបុរសហើយប្រជាជាតិទាំងមូលកំពុងសរសើរគាត់ចំពោះការខិតខំប្រឹងប្រែងវីរភាពរបស់គាត់! យើងសូមជូនពរឱ្យកុមាររីតូចម្នាក់នោះនិងលោកម៉ាន់ ឆាប់ជាសះស្បើយ!
សូមទស្សនាវីដេអូខាងក្រោ៖
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ N Express