វៀតណាម៖ លោក ង្វៀន វ៉ាន់ មិញ អាយុ ៣២ឆ្នាំ ថ្មីៗនេះបានបង្ហាញនូឆន្ទៈនិងបាននិយាយនៅក្នុងរបាយការណ៍របស់ខ្លូនថាគាត់នឹងអភ័យទោសនិងលុបចោលបំណុលទាំងអស់ដែលមិត្តភក្តិរបស់គាត់បានរត់ទៅខ្ចីគាត់។
យោងតាមសារព័ត៌មាន VNExpress បានដកស្រង់សម្ដីរបស់លោកង្វៀនថា ទឹកប្រាក់ដែលមិត្ដភិក្ដរបស់គាត់បានរត់ទៅខ្ចីគាត់នោះ ចំនួនសរុបនៃបំណុលគឺប្រហែល ១០០ លានដុង (៤,៣២៦ ដុល្លា) ដោយពួកគេបានខ្ចីប្រាក់ពីលោកមានរយះពេលវាយូរមកហើយប៉ុន្តែគ្មានលទ្ធភាពអាចសងប្រាក់ឲ្យលោកវិញបាននោះទេ” ។
លោកបានបន្ថែមថា“ កាលពីឆ្នាំមុនខ្ញុំបានប្រកាសលុបចោលបំណុលទាំងអស់ដល់អ្នកដែលបានខ្ចីខ្ញុំ ការធ្វើបែបនេះដើម្បីកុំឲ្យ ពួកគេមានភាពតានតឹងក្នុងពេលមានជំងឺរាតត្បាតកូវីដ១៩” ។
លោកង្វៀនពិតជាមិនមានទ្រព្យសម្បតិ្តអ្វីទេព្រោះប្រាក់សន្សំរបស់គាត់ត្រូវបានប្រើដើម្បីជួយអ្នកដែលនៅជុំវិញគាត់និងសងបំណុលលេងល្បែងរបស់ម្តាយគាត់។ លោកង្វៀនគ្រាន់តែជាអ្នកបកប្រែឯករាជ្យម្នាក់ខណៈប្រពន្ធរបស់គាត់ជាបុគ្គលិកការិយាល័យ។ គាត់អរគុណជាពិសេសដល់ក្រុមហ៊ុនដែលអនុញ្ញាតឲ្យគាត់អាចធ្វើការពីផ្ទះក្នុងពេលមានជំងឺរាតត្បាតខណៈពេលគាត់អាចមើលថែទាំកូនប្រុសអាយុ ២ ឆ្នាំរបស់គាត់។
សម្រួលអត្ថបទដោយ៖SP
ប្រភព៖ WOB