ក្មេងស្រីអាយុ១៦ឆ្នាំម្នាក់ទៀតហើយ ត្រូវបានកងទ័ពយោធា បាញ់ស ម្លា ប់ ដោយកាំភ្លើង Snip ពីចម្ងាយ
-

ក្មេងស្រីអាយុ ១៦ ឆ្នាំម្នាក់ត្រូវបានបាញ់ស ម្លា ប់ នៅក្នុងផ្ទះមួយកន្លែងស្ថិតក្នុងភូមិចាំងជី សង្កាត់ ថាប៊ីគគីគីន ក្នុងតំបន់ម៉ាន់ដាឡេនៅវេលាពេលថ្ងៃត្រង់។

នារីអាយុ១៦ឆ្នាំឈ្មោះ Ma Thida Aye បានរត់ទៅផ្ទះមិត្ដភិក្ដរបស់នាងបន្ទាប់ពីបានឮស្នូរកាំភ្លើងនៅក្នុងភូមិ។ ប៉ុន្ដែអំឡុងពេលនៅក្នុងផ្ទះនាងត្រូវបានក្រុមយោធាបាញ់ដោយកាំភ្លើង Snip ចម្ងាយ១០០០ហ្វីតពីលើភ្នំមកភូមិ នេះបើតាមការដកស្រង់សម្ដីឪពុករបស់នាងឈ្មោះ U Win Kyaing ប្រាប់សារព័ត៌មាន អ៉ីរ៉ាវ៉ាឌី ។

ឪពុករបស់ក្មេងស្រីនោះបានបន្ថែមថា“ កូនស្រីរបស់ខ្ញុំត្រូវបានយោធាដែលអ្នកលបបាញ់ពីលើភ្នំពីរដងខណៈពេលដែលក្មេងៗកំពុងអង្គុយនៅខាងក្រោយផ្ទះ។ នាងបានស្លាប់ភ្លាមៗបន្ទាប់ពីបញ្ចូនទៅមន្ទីរពេទ្យ” ។ ពិធីបុណ្យសពរបស់ក្មេងស្រីនេះត្រូវបានធ្វើឡើងនៅល្ងាចដដែល។

ជាងនេះផងដែរមិត្ដភិក្ដិម្នាក់របស់ Ma Thida Aye បានរងរបួសម្រាមដៃរក្នុងការបាញ់ប្រហារហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Shwebo ដើម្បីព្យាបាល។


សម្រួលអត្ថបទដោយ៖ SP

ប្រភព៖ Irrawaddy