សេអ៊ូល៖ ក្រសួងប្រឹក្សាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃច័ន្ទ (ទី ២៩ ខែមីនា) ថាក្រុមប្រឹក្សានៃប្រទេសកូរ៉េខាងត្បូងបាននិយាយថាវ៉ាក់សាំងការពារកូវីដ១៩ Johnson & Johnson មានសុវត្ថិភាពនិងប្រសិទ្ធភាពខ្ពស់ និងមានការយល់ព្រមអនុម័តឲ្យចាក់វ៉ាក់សាំងនេះផងដែរ។
កូរ៉េខាងត្បូងទទួលបាននូវកិច្ចព្រមព្រៀងដើម្បីទទួលបានវ៉ាក់សាំងJohnson & Johnson ចំនួន ៦ លានដូស ហើយបាននិយាយថាខ្លួននឹងត្រៀមខ្លួនចាក់វ៉ាក់សាំងសម្រាប់ការចាក់ថ្នាំបង្ការនេះចាប់ពីត្រីមាសទី ២ ក្នុងឆ្នាំនេះ។
ការអនុញ្ញាតិចុងក្រោយនៃវ៉ាក់សាំងនឹងត្រូវបានសំរេចបន្ទាប់ពីគណៈកម្មាធិការជំនាញពីរបន្ថែមទៀតបើកកិច្ចប្រជុំ។
រហូតមកដល់ពេលនេះប្រទេសនេះបានចាក់វ៉ាក់សាំងដូសដំបូងចំនួនបាន ៧៩៣.៩៦៦នាក់ ក្នុងចំណោមបុគ្គលិកពេទ្យនិងក្រុមដែលមានហានិភ័យខ្ពស់ចាប់តាំងពីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួនកាលពីខែកុម្ភៈ។
សម្រួលអត្ថបទដោយ៖ SP
ប្រភព៖ CNA