រំភើបជំនួស ! លោក ឧកញ៉ា ស្រី ចាន់ថន បានធ្វើរឿងដ៏គួរឲ្យកក់ក្តៅមួយនេះទៅលើ សន្តិសុខធនាគារ ABA គឺលោកបាន....
-

កាលពីយប់ថ្ងៃទី០៦ ខែមេសា កន្លងទៅនេះ មានកើតករ ណី  ហិ  ង្សា  មួយលើដងវិថីក្រោមស្ពានអាកាសទឹកថ្លៃរវាងសន្តិសុខធនាគារ ABA លោក ភឿន ភិរៈ អាយុ ៣៦ឆ្នាំ ជាមួយយុវជនម្នាក់។ អំ  ពើ  ហិ  ង្សា  បានឈានដល់ការផ្ទុះ  អា វុ  ធបណ្តាលឱ្យយុវជន ដែលគេអះអាងថា បែ  ក ថ្នាំ ផងនោះ ស្លា  ប់  បា  ត់  ប  ង់ ជី វិ ត ពេលរូបគេកាន់ កាំ  បិ  ត សម្តៅចូលទៅចា  ក់  បុរសសន្តិសុខ និងជា ជន ស ង្ស័ យ ក្នុងសំណុំរឿងនេះ។

ជុំវិញករណី ហិ  ង្សា នេះ អ្នកលេងបណ្តាញសង្គម រួមទាំងអ្នកច្បាប់មួយចំនួនផង បានចាត់ទុកការ  បា  ញ់  រ ប ស់លោក ភឿន ភិរៈ ទៅលើជនរងគ្រោះ គ្រាន់តែជាក  រ ណី កា  រ ពា  រ  ខ្លួនប៉ុណ្ណោះ។ អ្នកលេងបណ្តាញសង្គមចង់ឃើញស្ថាប័នតុលាការថ្លឹងថ្លែងលើអង្គហេតុនៃអំពើហិង្សា និងផ្តល់ការអនុគ្រោះដល់ជនសង្ស័យ។

ជនសង្ស័យ ភឿន ភិរៈ ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១នេះ។

ដោយឡែកនេះបើយោងតាមការបង្ហោះរបស់លោក ឧកញ៉ា ស្រី ចាន់ថន បានធ្វើការបង្ហោះរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកដូច្នេះថា៖ «សំណាងហើយ ដែលករណីនេះបានកើតឡើង ហើយមានវីដេអូជាអំនះអំណាងបញ្ជាក់ថាបងប្រុសសន្តិសុខដែលយាមនៅមុខធនាគារABA បានព្យាយាមការពារខ្លួនពីការប៉ុនប៉ងធ្វើ  បា  បមកលើខ្លួនពីក្មេងទំនើង។ 

ហើយខ្ញុំក៏សូមចូលរួមលើកទឹកចិត្តដល់គ្រួសារបងសន្តិសុខ សូមជួយជាថវិកាក្នុងពេលដ៏លំបាកនេះចំនួន 4លានរៀល និងសំភារះមួយចំនួនសំរាប់គ្រួសារបងសន្តិសុខដែលជាបន្ទុកនៅឯផ្ទះផងដែរ។ ឆ្លៀក្នុងឱកាសនេះក៏សូមអរគុណ និងលើកចិត្តខ្លាំងបំផុតដល់បងមេធាវីចិត្តធម៌ ដែលបានខិតខំលើកិច្ចការមនុស្សធម៌នេះផងដែរចំពោះករណីបងប្រុសសន្តិសុខរូបនេះ»៕