ប្រយ័ត្នផង អ្នករោងចក្រ ! រកឃើញ កម្មការិនីម្នាក់ ធ្វើការនៅក្នុងរោងចក្រ ឌីឡាក់ ឆ្លងកូវីដ- ១៩
ស៊ីហៀង
-

ភ្នំពេញ ៖ កម្មការិនីម្នាក់បម្រើការនៅក្នុងរោងចក្រ ឌីឡាក់ នៅចោមចៅ ត្រូវបានរកឃើញមានវិជ្ជមានកូវីដ-១៩ ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងថ្លឹងទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

កម្មការិនីដែលបានឆ្លងជំងឺកូវីដ-១៩នេះ មានឈ្មោះ យុត ចាន់រី ភេទស្រី អាយុ៣៧ឆ្នាំ ។ កម្មការិនីរូបនេះ ស្នាក់នៅបន្ទប់ជួល នៅម្តុំផ្លូវចូលទៅពេទ្យសុខលាភមន្រ្តី ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃនេះក្រសួងបានធ្វើការប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ១១៣ នាក់បន្ថែមទៀត និងមានអ្នកជាសះស្បេីយចំនួន​ ៩០នាក់​ និងមានអ្នកជំងឺ ស្លា  ប់  ចំនួន ២​ នាក់ ៕