ជួយគ្នាក្នុងគ្រាលំបាក! មន្ទីរពេទ្យមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ ប្រកាសចែកបាយជូនដល់ បងប្អូនពូមីង យាយ តា ដែលខ្វះខាត ក្នុងរយៈពេល​មួយ​សប្ដាហ៍
ស៊ីហៀង
-

ពិតជារឿងមួយដែលគួរឲ្យស្ងប់ស្ងែង និងរំភើបចិត្តខ្លាំងណាស់ ពេលដែលបានឃើញបងប្អូនខ្មែរយើងចេះជួយយកអាសារគ្នា ក្នុងគ្រាលំបាក ដោយមានការចែកអាហារ សម្រាប់បងប្អូនដែលខ្វះខាត ក្នុងរយៈ៧ថ្ងៃ នៅក្នុងមួយថ្ងៃ ចំនួន ១០០ប្រអប់ ។ ទង្វើរដ៏ល្អនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើន បានធ្វើការចែករំលែកតៗគ្នា ។

ជាក់ស្តែងបើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Nimul Duy  គាត់បានធ្វើការបង្ហោះរូបភាព ពីសកម្មភាពចែកបាយ ប្រអប់ជូនដល់ លោកតា លោកយាយ បងប្អូន ដែលមានជីវភាពខ្វះខាត អាចទៅទទួលយកបាយប្រអប់បាន ដែលទីតាំង​ ក្បែរ​ វិទ្យាល័យ​ ព្រះស៊ីសុវត្ថិ​ ផ្លូវ​ ១៨៤ ។ 

ជាមួយគ្នានោះផងដែរ ម្ចាស់គណនីហ្វេសប៊ុកបានបង្ហោះសារថា "ចែករំលែក​ក្នុង​គ្រា​លំបាក​ ចែកបាយជូន​ ១០០ប្រអប់ក្នុងមួយថ្ងៃ​ រយះពេល​មួយ​ សប្ដាហ៍​ ពីខាង​ មន្ទីរពេទ្យ​ទន្តសាស្ត្រ​រំចង់ ដោយចំនួនមានច្រេី​ន​ ខាងយេីងខ្ញុំសូមមន្ថែម​ ឡេីងដល់​ ២០០ប្រអប់​ នឹង​ ម៉ាស់ក្នុងម្នាក់​ ១០​ ផងដែរ​មាន ដែលទីតាំង​ ក្បែរ​ វិទ្យាល័យ​ ព្រះស៊ីសុវត្ថិ​ ផ្លូវ​ ១៨៤"។ 

ម្ចាស់គណនីហ្វេសប៊ុក មួយឈ្មោះ Roomchang Dental Hospital បានបង្ហោះសារឲ្យដឹងថា "ជួយគ្នាក្នុងគ្រាលំបាក​ ចែកជូនបងប្អូនពូមីងយាយតាដែលខ្វះខាត​​ ក្នុងម្នាក់បាយ១ប្រអប់ | ទឹកសុទ្ធ១ដប ​| ម៉ាស២ ព្រឹក១០០​ប្រអប់​ ថ្ងៃ១០០ប្រអប់​ រហូតដល់ថ្ងៃទី១៨​ មេសា​ ២០២១ ទីតាំងមន្ទីរពេទ្យទន្តសាស្ត្រ​ រំចង់​ សាខាធំ​ ខាងត្បូងវិទ្យាល័យព្រះស៊ីសុវត្ថិ​ ស្ថិតនៅលេីផ្លូវ១៨៤ សង្កាត់ផ្សារថ្មី៣​ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ សូមចែករំលែកបន្តដេីម្បីអោយពួកគាត់បានដឹងផង"។